ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ «ទិវាសន្ដិភាពនៅកម្ពុជា»

2024/12/25 11:56:32 pm        220

ប្រធានគណបក្សខ្មែរតែមួយលោក គុជ លី បានអំពាវនាវដល់យុវជនជំនាន់ក្រោយ​ចងចាំ​«ទិវា​សន្ដិភា​ព​​នៅកម្ពុជា» ដើម្បីជាការរំលឹកដឹងគុណនូវគំរូវីរៈភាពដ៏អង់អាចក្លាហាន និងការធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាងរបស់វីរៈបុរស​ស្នេហាជាតិ​រហូត​សម្រេច​បាន​ការ​បញ្ចប់​ជា​ស្ថាពរ​នូវ​សង្គ្រាម​នៅ​កម្ពុជា​។

លោក គុជ លី បានថ្លែងថា៖«រយៈពេល២៦ឆ្នាំបានកន្លងផុតទៅហើយ ខ្ញុំសូមអំពាវ​នាវ​ដល់​យុវជន​ជំនាន់​ក្រោយបានរៀនសូត្ររយៈពេល ២៦ឆ្នាំនេះ សូមឱ្យរក្សា​ទិវា​នេះ​ឱ្យ​ក្លាយ​ជា​ទិវា​សន្ដិភាព​និយម និងការអភិវឌ្ឍទៅតាមគោលនយោបាយរាជរដ្ឋាភិបាលដែលមានស្រាប់។ សូម​ឱ្យ​យុវជន​ក្លាយជាកម្លាំងចលករស្នូលអភិវឌ្ឍកម្ពុជាបន្តទៀត ដើម្បីប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង ​និងនៅលើពិភពលោក»។

ទិវាសន្ដិភាពនេះ លោកបានចាត់ទុកថា វាជាការរំលឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង និង​ការ​កសាង​សន្តិភាព និងឯកភាពជាតិពេញលេញនៅកម្ពុជាតាមរយៈនយោបាយឈ្នះ-ឈ្នះ​កាល​ពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ១៩៩៨។

លើសពីនេះវាជា​ការរំលឹកដឹងគុណបំណាច់ និងការចងចាំ​ជាប់​ជានិច្ច​នូវ​គំរូ​វីរៈភាព​ដ៏​អង់​អាច​ក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរៈបុរសស្នេហាជាតិ និងវីរនារី​ស្នេហា​ជាតិ​រប​ស់​កម្ពុជា​រហូត​សម្រេចបាននូវការបញ្ចប់សង្គ្រាមជាស្ថាពរនៅកម្ពុជា។

ប្រធានគណបក្ស​ខ្មែរ​តែមួយបានបន្តថា ទិវាសន្ដិភាពថែមទាំង​ដាស់​តឿន​ក្រើន​រំលឹក​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ជំនាន់ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាក​យ៉ាង​វេទនា​របស់​ប្រជាជ​ន​កម្ពុជាដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ និងជាការបំផុស​ស្មារតី​ដល់​ប្រជាជន​កម្ពុជាគ្រប់ជំនាន់ឱ្យយល់ដឹងច្បាស់អំពី “គុណតម្លៃនៃសុខសន្តិភាព” ហើយរួមគ្នាលើក​កម្ពស់ “វប្បធម៌សន្តិភាព” នៅកម្ពុជា។

លោកបានកត់សម្គាល់ថា ក្រោយការបោះឆ្នោត​ដែល​រៀបចំ​ឡើង​ដោយ​អ៊ុនតាក់​ដែល​បាន​ចំណាយ​អស់ ២០០លានដុល្លារអាមេរិកនៅឆ្នាំ១៩៩៣ រួចមក ប្រទេសកម្ពុជាមិនបាន​បញ្ចប់​សង្រ្គាម​នោះ​ទេ ដោយសារមេដឹកនាំខ្មែរក្រហម បានចូលព្រៃធ្វើសង្រ្គាមឈ្លប បាញ់​សម្លាប់​ប្រជា​ពលរដ្ឋខ្មែរជាបន្តទៀត។ ពោលគឺទាល់តែក្រោយថ្ងៃទី២៩ធ្នូ ១៩៩៨ តាមរយៈ​គោល​នយោបាយ​ឈ្នះឈ្នះរ​បស់​សម្តេចតេជោ ហ៊ុនសែន ទើបប្រទេសមានសន្តិភាព ឈាមខ្មែរឈប់ហូរ​ចាប់​តាំង​ពី​ពេល​នោះ​មក​។

ស្ថាបនិកសន្ដិភាព គឺសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ អនុវត្ត​ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ ១៩៩៨ ដោយបានបញ្ចប់សង្គ្រាមស៊ីវិលក្នុងរយៈពេលជាងបីទសវត្សរ៍ តាម​រយៈការលុបបំបាត់អង្គការនយោបាយរបស់ខ្មែរក្រហម និង​បញ្ចូល​កម្លាំង​នេះ​ទៅ​ក្នុង​ជីវភាព​សេដ្ឋកិច្ច សង្គម និងនយោបាយនៃព្រះរាជាណាចក្រកម្ពុជា ធានាសន្តិភាព និងសន្តិសុខ​នៅ​កម្ពុជា​។

គោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន គឺជាមេរៀន​ដ៏សំខាន់​បំផុត​ដែល​អាច​រៀន​បាន​ពីបទពិសោធន៍របស់កម្ពុជាគឺ “សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ” មាន​តែ​ការ​ចរចា​ដោយសន្តិវិធី ការសម្របសម្រួល និងការធ្វើសម្បទានទៅវិញទៅមកទេ ទើប​អាច​នាំ​ទៅ​រក​សន្តិភាព​បាន ព្រោះលុះត្រាតែគ្មានភាគីណាជាអ្នកចាញ់ ហើយលែងមាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ប្រដាប់អាវុធទៀតទេនោះ លេងមានបញ្ហាទាំងអស់ ទើបអាចដោះស្រាយទាំងស្រុងបាន។ សារ​ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន គឺ «អរគុណសន្តិភាព»។

រយៈ​ពេល ២៦ឆ្នាំកន្លងមកនេះ គឺបន្ទាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែល​ប្រទេស​ជាតិ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ម្លប់សន្តិភាពនេះ បានផ្តល់លទ្ធភាព ធ្វើ ឱ្យសង្គម កម្ពុជា មាន ការ អភិវឌ្ឍ លើ គ្រប់ វិស័យ ព្រមទាំងបានធ្វើឱ្យ អាសនៈ របស់ កម្ពុជា មាន ឋានៈ ស្មើមុខ ស្មើ មាត់ នៅលើ ឆាក អន្តរជាតិ ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm