សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ចាប់ផ្ដើមដំណើរការសាកល្បងឡើងវិញហើយ

2021/11/02 06:43:06 pm        419

ភ្នំពេញ ៖រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានដាក់ឱ្យដំណើរការឡើងវិញ លើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត ពីថ្ងៃទី២វិច្ឆិកា នេះតទៅ ដោយ​យោង​ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ​និងការណែនាំ​របស់​ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ការដំណើរការឡើងវិញនេះ គឺជាការសាកល្បងរយៈពេល​មួយសប្ដាហ៍។

អ្នកដំណើរដែលជ្រើសយកសេវាសាធារណៈរថយន្តក្រុង នៅថ្ងៃចាប់ផ្ដើមដំបូងឡើងវិញនាថ្ងៃនេះ បានយល់ឃើញថា ការដំណើរការការដឹកជញ្ជូនសាធារណៈឡើងវិញនេះ គឺល្អប្រសើរ ប៉ុន្តែយើងក៏ត្រូវការពារដែរកុំឱ្យមានការឆ្លងរាលដាលជាថ្មីនូវជំងឺកូវីដ១៩។

ជាមួយនឹងដំណើរការឡើងវិញសេវាដឹកជញ្ជូនសាធារណៈនេះ​លក្ខខ័ណ្ឌ​ នៃការជិះរថយន្តក្រុង និងកាណូត ​ចំពោះអ្នកដំណើរទាំងអស់ត្រូវគោរពតាមវិធានសុខាភិបាល ដោយ​ត្រូវ​បង្ហាញ​ប័ណ្ណ​ចាក់វ៉ាក់សាំង​ ពាក់ម៉ាស ​លាងដៃ និងអាល់កុល វ៉ាស់កម្ដៅ ​ស្កេន QR-Code ​និងអង្គុយតាមកៅអី ដែលបានរៀបចំរក្សាគម្លាត។

ការដាក់ឱ្យដំណើរការសាកល្បងសេវាដឹកជញ្ជូន សាធារណៈរថយន្តក្រុង​ និងកាណូតឡើងវិញនេះ គឺចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយមានខ្សែរត់ដូចជា ខ្សែទី១ ចេញពីស្ថានីយចំណត​រថយន្ត​ក្រុងព្រែកព្នៅ​ ដល់ស្ថានីយចំណតរថយន្តក្រុងវាលស្បូវ។ ខ្សែទី២ ចេញពី​ស្ថានីយ​ចំណត​រថយន្តក្រុងរង្វង់មូលគួចកាណុង ​ដល់ស្ថានីយ​ចំណត​រថយន្តក្រុងស្ពានព្រែកសំរោង​ ក្រុងតាខ្មៅ។

ខ្សែទី៣ ចេញពីស្ថានីយចំណតរថយន្តក្រុង សួនឫស្សីកែវ ដល់ស្ថានីយ​ចំណតរថយន្តក្រុងបុរី​សន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី។ ​ខ្សែទី៤A ចេញពីស្ថានីយចំណតរថយន្តក្រុង សួន​ឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២តាមមហាវិថីសហព័ន្ធរុស្ស៊ី ​និងខ្សែទី៤B ចេញពីស្ថានីយ​ចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីចោមចៅ។ ចំពោះ កាណូត គឺចេញពីស្ថានីយ ចំណតសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតក្រុងតាខ្មៅ។

ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យជិះដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ និងគិតកម្រៃសេវាធម្មតាចាប់ពីថ្ងៃទី០៨​ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែក៏លើកលែងមិនគិតថ្លៃសេវាចំពោះព្រះសង្ឃ ​ចាស់ជរា ​កុមារកម្ពស់ក្រោម១ម៉ែត្រ សិស្ស-និស្សិត កម្មករ-កម្មការិនី កីឡាករ-កីឡាការិនី និងគ្រូបង្រៀន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm