មនុស្សម្នាក់ ត្រូវបានរាយការណ៍ថាស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍ផ្ទុះនៅមជ្ឈមណ្ឌលផ្សារទំនើបមួយកន្លែងស្ថិតក្នុងទីក្រុង Vladikavkaz សាធារណរដ្ឋ North Ossetia របស់រុស្ស៊ីនៅថ្ងៃពុធនេះ ។
ព័ត៌មានដែលបានបង្ហោះដោយរដ្ឋបាលទីក្រុង Vladikavkazបានឲ្យដឹងថា មនុស្សម្នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះនេះ គឺជាកម្មករនៅក្នុងមជ្ឈមណ្ឌលផ្សារទំនើប ។
ទីភ្នាក់ងារព័ត៌មានក្នុងស្រុកមួយចំនួន បានរាយការណ៍ថា ការផ្ទុះនេះ បានកើតឡើង មុនពេលមជ្ឈមណ្ឌលផ្សារទំនើបបើករកស៊ី ។ មនុស្សផ្សេងទៀត ដែលត្រូវបានរាយការណ៍ថារងរបួស អាចបណ្តាលមកពីការផ្ទុះធុងហ្គាស់ហាងលក់ចំណីអាហារក្នុងផ្សារទំនើប ។
យោងតាមការអះអាងរបស់រដ្ឋបាលក្រុង Vladikavkazបានឲ្យដឹងថា ក្រុមអ្នកស៊ើបអង្កេត កំពុងធ្វើការកំណត់មូលហេតុនៃការផ្ទុះ ៕



