ក្រសួង៖ យោធាទួរគី បានសម្លាប់ពួកសកម្មប្រយុទ្ធឃឺដ ២១នាក់ នៅភាគខាងជើងស៊ីរី និងអ៊ីរ៉ាក់

2024/12/26 01:44:36 am        91

ក្រសួងការពារជាតិ នៅថ្ងៃពុធ (ទី២៥ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា យោធាទួរគី បានសម្លាប់ពួកសកម្មប្រយុទ្ធឃឺដចំនួន ២១នាក់ នៅភាគខាងជើងប្រទេសស៊ីរី និងអ៊ីរ៉ាក់។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងបានរាយការណ៍ថា សមាជិករបស់គណបក្សពលករឃឺដ (PKK) និងក្រុមសកម្មប្រយុទ្ធឃឺដស៊ីរី YPG ចំនួន ២០នាក់ ដែលកំពុងរៀបចំការវាយប្រហារ ត្រូវបានសម្លាប់ នៅភាគខាងជើងប្រទេសស៊ីរី ខណៈដែលសកម្មប្រយុទ្ធម្នាក់ទៀត ត្រូវបានសម្លាប់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ ក្រសួងបានបន្ថែមថា៖ «ប្រតិបត្តិការរបស់យើង នឹងបន្តធ្វើប្រកបដោយប្រសិទ្ធភាព និងដាច់ណាត់»។

គួរបញ្ជាក់ថា PKK ដែលត្រូវបានកំណត់ថា ជាអង្គការភេរវករដោយប្រទេសទួរគី សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនោះ បានចាប់ផ្តើមការបះបោរប្រដាប់អាវុធប្រឆាំងនឹងរដ្ឋទួរគី ក្នុងឆ្នាំ១៩៨៤។ ជម្លោះនេះបានឆក់យកជីវិតមនុស្សជាង ៤០.០០០នាក់។

ហើយទួរគីចាត់ទុកក្រុម YPG ដែលជាកម្លាំងឈានមុខគេនៅក្នុងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) គាំទ្រដោយសហរដ្ឋអាមេរិកថា ជាអង្គភាពមានសម្ព័ន្ធដ៏ជិតស្និទ្ធជាមួយ PKK ហើយចាត់ទុកជាក្រុមភេរវករដូចគ្នា។ 

បន្ទាប់ពីការដួលរលំរបបរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad នៅដើមខែនេះ ទីក្រុងអង់ការ៉ាបានលើកឡើងម្តងហើយម្តងទៀតថា ក្រុម YPG ត្រូវតែរំលាយ ដោយអះអាងថា ក្រុមនេះមិនត្រូវមានមុខនៅក្នុងអនាគតរបស់ប្រទេសស៊ីរីជាដាច់ខាត។

ប្រតិបត្តិការ នៅថ្ងៃពុធនេះ កើតឡើងក្នុងពេលដែលអរិភាពបន្តមាននៅភាគឦសានប្រទេសស៊ីរី រវាងក្រុមស៊ីរីដែលគាំទ្រដោយទួរគី និងក្រុម YPG៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        63
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        93
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm