បាឡុងខ្យល់បានហោះពេញផ្ទៃមេឃពីលើទីក្រុង Pokhara កាលពីថ្ងៃអង្គារ ពេលដែលក្រុមអ្នករៀបចំ បានចាប់ផ្តើមអ្វីដែលជាពិធីបុណ្យបាឡុងខ្យល់អន្តរជាតិលើកដំបូងពុំធ្លាប់មានរបស់ប្រទេសនេប៉ាល់ ។
ក្រុមអ្នករៀបចំបាឡុងហោះនេប៉ាល់ និយាយថា បាឡុងហោះចំនួន ២៥ បានចូលរួមព្រឹត្តការណ៍មួយនេះ ដែលតំណាងឲ្យប្រទេសជាច្រើនមកពីទូទាំងពិភពលោក ។ លោក Pieter Kooistra គឺជាអ្នកបើកបាឡុងហោះ បានចាត់ទុកបទពិសោធន៍របស់លោកថា ពិតជាអស្ចារ្យខ្លាំងណាស់ ។
ក្រុមអ្នកស្រុកដែលស្លៀកពាក់បែបប្រពៃណី នាំគ្នាវាយស្គ និងរាំរែក ដើម្បីអបអរសាទរពិធីបុណ្យមួយនេះ ខណៈមនុស្សផ្សេងទៀត នាំគ្នាទាញទូរស័ព្ទដៃថតរូបពួកគេ ។
បាឡុងខ្យល់ខ្លះមានដឹកទារក ដើម្បីទស្សនាទេសភាពដ៏ស្រស់បំព្រងនៅក្នុងពិធីបុណ្យ ដែលនឹងបញ្ចប់ទៅវិញនៅថ្ងៃបុណ្យចូលឆ្នាំសកល ។
ក្រុមអ្នករៀបចំ និយាយថា ពិធីបុណ្យរយៈពេល ៩ថ្ងៃរបស់ពួកគេ មានគោលដៅលើកកម្ពស់វិស័យទេសចរណ៍ផ្សងព្រេងនៅក្នុងប្រទេសតំបន់ភ្នំហិម៉ាឡៃមួយនេះ ដែលមានកំពូលភ្នំចំនួន ៨ក្នុងចំណោមកំពូលភ្នំខ្ពស់បំផុតនៅលើពិភពលោក រួមទាំងកំពូលភ្នំ Everest ផងដែរ ៕


