ក្រុមប្រដាប់អាវុធបាញ់ប្រហារពិធីសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ឡើងវិញមន្ទីរពេទ្យរដ្ឋហៃទី សម្លាប់មនុស្ស ៣នាក់

2024/12/26 01:52:59 am        58

ក្រុមប្រដាប់អាវុធ បានសម្លាប់មនុស្សយ៉ាងហោច ៣នាក់ ក្រោយពេលពួកគេបើកការបាញ់ប្រហារដោយឥតញញើតដៃលើក្រុមអ្នកសារព័ត៌មានដែលកំពុងរាយការណ៍ពិធីបើកសម្ពោធន៍ដាក់ឲ្យប្រើប្រាស់ឡើងវិញមន្ទីរពេទ្យរដ្ឋធំបំផុតរបស់ប្រទេសហៃទី ។

អ្នកសារព័ត៌មានម្នាក់នៅកន្លែងកើតហេតុ បាននិយាយថា អ្នកធ្វើសេចក្តីរាយការណ៍ ២នាក់ និងមន្រ្តីនគរបាលម្នាក់ ត្រូវបានសម្លាប់ ។

ក្រុមអ្នកសារព័ត៌មានដែលទទួលបានការអញ្ជើញ បានមកដល់មន្ទីរពេទ្យស្ថិតក្នុងទីក្រុង Port-au-Prince នៅវេលាម៉ោង ៨ព្រឹក ម៉ោងក្នុងស្រុក ថ្ងៃអង្គារ សម្រាប់ការធ្វើសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលជាមួយរដ្ឋមន្រ្តីសុខាភិបាលថ្មីរបស់ប្រទេសហៃទី ។

រយៈពេល ៣ម៉ោងក្រោយមក ពេលដែលពួកគេកំពុងរង់ចាំរដ្ឋមន្រ្តីសុខាភិបាល ការបាញ់ប្រហារក៏បានចាប់ផ្តើមឡើង ។

រូបភាពវីដេអូឃ្លីបសាក្សី ឃើញក្រុមអ្នកសារព័ត៌មានបានឈូរឆរនៅលើកម្រាលឥដ្ឋ ដោយពួកគេមួយចំនួន រងការបាញ់ប្រហារ ខណៈដែលមនុស្សដទៃទៀត បានរត់គេចចេញពីមន្ទីរពេទ្យតាមជញ្ជាំង ។

សូមបញ្ជាក់ថា មន្ទីរពេទ្យសាកលវិទ្យាលរដ្ឋហៃទី បានបិទដំណើរការ ចាប់តាំងពីការកញ្ជ្រោលឡើងការវាយប្រហាររបស់ជនអន្ធពាលកាលពីខែមីនាកន្លងទៅ ដែលគេមើលឃើញអតីតនាយករដ្ឋមន្រ្តីប្រទេសមួយនេះ ត្រូវបានទម្លាក់ចេញពីអំណាច ។

ក្រុមអន្ធពាលប្រដាប់អាវុធបច្ចុប្បន្នបានគ្រប់គ្រងស្ទើតែទាំងស្រុងទីក្រុង Port-au-Prince និងតំបន់ជាច្រើនផ្សេងទៀតនៅក្នុងប្រទេសហៃទី ។

ពួកគេតែងតែមានគោលដៅលើមន្ទីរពេទ្យ និងបង្ខំឲ្យមន្ទីរពេទ្យភាគច្រើនបិទទ្វារ ជាការបង្ហាញកម្លាំងដាក់សំពាធលើរដ្ឋាភិបាល ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        225
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        267
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm