ក្រុមមន្រ្តីប៉ាឡេស្ទីន និងអ៊ីស្រាអែល បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៨នាក់ អំឡុងការវាយឆ្មក់មួយកាលពីថ្ងៃអង្គារ លើជំរំជនភៀសខ្លួននៅជិតទីក្រុង Tulkarm ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថា អ្នកស្រី Khawla Abdo វ័យ ៥៣ឆ្នាំ ត្រូវបានសម្លាប់ដោយសារការផ្លោងគ្រាប់កាំភ្លើងធំរបស់កងកម្លាំងអ៊ីស្រាអែលនៅពេលព្រឹកព្រលឹម ខណៈលោក Fathi Saeed Odeh Salem វ័យ ១៨ឆ្នាំ បានស្លាប់ ក្រោយរងការបាញ់ប្រហារត្រូវពោះ និងដើមទ្រូង ។ ស្រ្តីប៉ាឡេស្ទីនម្នាក់ទៀត បានស្លាប់នៅពេលរសៀល ដោយសាររងរបួសពីការវាយប្រហារ ។

នៅល្ងាចថ្ងៃអង្គារ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានធ្វើបច្ចុប្បន្នភាពចំនួនមនុស្សស្លាប់កើនឡើងដល់ ៨នាក់ ក្រោយជុំថ្មីនៃការផ្លោងគ្រាប់កាំភ្លើងធំនៅទីក្រុង Tulkarm ដោយកងកម្លាំងអ៊ីស្រាអែល ។
កងពលតូច al-Qassam ដែលជាខ្សែបណ្តាញរបស់ក្រុមហាម៉ាស់ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស ២នាក់ នៅក្នុងចំណោមសមាជិកពួកគេ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅទីក្រុង Tulkarm ។
ដោយឡែក យោធាអ៊ីស្រាអែល និយាយថា ពួកគេបានសម្លាប់ជនប៉ាឡេស្ទីនម្នាក់ នៅក្នុងប្រតិបត្តិការប្រឆាំងអំពើភេរវកម្មនៅទីក្រុង Tulkarm ខណៈដែលកងកម្លាំងរបស់ពួកគេ ចាប់បានមនុស្ស ១៨នាក់ផ្សេងទៀត ហើយនិងរឹបអូសបានអាវុធជាច្រើន ៕

