ពលរដ្ឋរស់នៅតាមតំបន់ជាច្រើននៅភាគខាងជើងប្រទេសឥណ្ឌា ប្រឈមនឹងស្ថានភាពរលកត្រជាក់ ពេលដែលសីតុណ្ហភាពធ្លាក់ចុះខ្លាំង ក្រោយមានភ្លៀង និងព្រិលធ្លាក់នៅថ្ងៃពុធនេះ ។
ក្រុមអ្នកស្រុករស់នៅក្នុងទីក្រុងភាគខាងជើង Ayodhya និងទីក្រុង Varanasi ត្រូវបានគេមើលឃើញអង្គុយនៅជុំវិញពពក់ភ្លើង ដើម្បីធ្វើឲ្យខ្លួនពួកគេកក់ក្តៅ ខណៈដែលព្រិលធ្លាក់នៅតំបន់កាស្មៀ នាំភាពសប្បាយរីករាយដល់ក្រុមភ្ញៀវទេសចរ ។
ភ្លៀងបានធ្លាក់ផងដែរនៅក្នុងរដ្ឋធានីញូវដែល្លី ធ្វើឲ្យគុណភាពខ្យល់ល្អប្រសើរជាងមុន ប៉ុន្តែធ្វើឲ្យស្ថានភាពត្រជាក់កាន់តែអាក្រក់ខ្លាំង ។
ព្រិលធ្លាក់នៅតំបន់ Jammu and Kashmir និងរដ្ឋ Himachal Pradesh រងឥទ្ធិពលដោយផ្ទាល់ពីសីតុណ្ហភាពទាបនៅតាមរដ្ឋភាគខាងជើង Punjab, Haryana, Uttar Pradesh និងរដ្ឋធានីញូវដែល្លី របស់ប្រទេសឥណ្ឌា ។
រដូវរងានៅប្រទេសអាស៊ីខាងត្បូងមួយនេះ មិនត្រជាក់ដូចតំបន់ផ្សេងទៀតនៅអាមេរិកខាងជើងនោះទេ ប៉ុន្តែពលរដ្ឋពួកគេរងផលប៉ះពាល់ខ្លាំង ដោយសារស្ថានភាពអាកាសធាតុត្រជាក់ ៕


