កូរ៉េខាងត្បូង ចាប់ផ្ដើមបើកជើងហោះហើរត្រង់ ពីទីក្រុងសេអ៊ូល មកកាន់ខេត្ដសៀមរាប

2024/12/26 05:41:20 pm        260

មន្ដ្រីអាកាសយានដ្ឋានអងន្ដរជាតិសៀមរាបអង្គរ បានឱ្យដឹងថា ជើងហោះហើរថ្មីមួយទៀត របស់ក្រុមហ៊ុនអាកាសចរណ៍ អេស៊ានណា អ៊ែរឡាញ របស់កូរ៉េខាងត្បូង បានចាប់ផ្តើមបើកប្រតិបត្ដិការណ៍ជើងហោះរបស់ខ្លួនឡើងវិញ បន្ទាប់អាក់ខានដោយសារពីវិបត្ដិជំងឺកូវីដ១៩នាពេលកន្លងមក។

ជើងហោះថ្មីនេះ ជាជើងហោះត្រង់ ចេញពីអាកាសយានដ្ឋានអងន្ដរជាតិ អ៊ីឈុន នៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ខេត្ដសៀមរាប ដោយចាប់ដំណើរការពីថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២៤នេះ រហូតដល់ខែមីនា ឆ្នាំ២០២៥។

មន្ត្រីទទួលបន្ទុកវិស័យអាកាសចរណ៍ ប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានឱ្យដឹងនៅរាត្រីថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៤នេះថា ដោយសារមានភ្ញៀវទេសចរកូរ៉េ មកកំសាន្តនៅសៀមរាបបានកើនឡើង ក្រុមហ៊ុនអាកាសចរណ៍Asiana Airlines បានចាប់ផ្តើមហោះឡើងវិញ ដោយហោះត្រង់ចេញពីអាកាសយានដ្ឋានអន្ដរជាតិអ៊ីឈុន ក្រុងសេអ៊ូលប្រទេសក្នុងមួយថ្ងៃ មួយជើងជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី២៥ខែធ្នឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥ខាងមុខ ប៉ុន្ដែបើជើងហោះហើរលើកដំបូងរបស់ខ្លួន នៅអាកាសយានដ្ឋានថ្មីសៀមរាបអង្គរនេះ បានដំណើការជោគជ័យ និងបន្ដកិច្ចព្រៀងជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបន្ថែមទៀត។

មន្ដ្រីដដែលបានបន្ដថា ពីខែមករាដល់ខែ វិច្ឆិកា ២០២៤ ភ្ញៀវជនជាតិកូរ៉េ ស្ថិតក្នុងលំដាប់លេខ២ បន្ទាប់ពីជនជាតិអាមេរិក។ក្រុមហ៊ុនអាកាសចរណ៍ អេស៊ានណា អ៊ែរឡាញ ជាក្រុមហ៊ុនអាកាសចរណ៍ដ៍ធំទី២របស់កូរ៉េ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Korean Airlines ហើយប្រតិបត្ដិការហោះថ្មី ជើងទី១នៅ របស់ក្រុមហ៊ុនអាកាសចរណ៍អេស៊ានណា អ៊ែរឡាញ នេះ បានចាប់ដោយចេញពីអាកាសយានដ្ឋានអន្ដរជាតិអ៊ីនឈួន ដោយប្រើយន្តហោះប្រភេទអ៊ែបឺស៣២១ ដែលជើងហើរនៅថ្ងៃទី១ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ វេលាម៉ោង៩និង៥៩នាទីយប់ និងមានអ្នកដំណើរជិត២០០នាក់ រួចត្រឡប់ទៅវិញនៅម៉ោង១១និង១៥នាទី ។មន្ដ្រីដដែល នៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ មានជើងហោះហើរថ្មីៗជាច្រើនទៀត បានធ្វើកិច្ចព្រមព្រៀង មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ។

មន្ដ្រីដដែល បានបង្ហាញថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ មានជើងហោះហើរកើនឡើងជាបន្ដបន្ទាប់ ដោយសារមានការយកចិត្ដទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដែលជាកិច្ចសហប្រតិបត្ដិការមួយយ៉ាងល្អលើវិស័យទេសចរណ៍។ ប្រភពពីមន្ត្រីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បញ្ជាក់ថា គិតមកដល់ថ្ងៃទី២៤ ធ្នូ ២០២៤ ជាមធ្យមមានជើងហោះហើរ ការមកដល់និងត្រឡប់ទៅវិញ នៅព្រលានយន្ដនេះ មានចំនួន៥២ជើង ក្នុង១ថ្ងៃ និងគិត ជាមធ្យមមានភ្ញៀវធ្វើដំណើរតាមយន្ដហោះ ទាំងមកដល់និងត្រឡប់ទៅវិញ ៥០០០នាក់ ក្នុង១ថ្ងៃ។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm