មនុស្ស​ស្លាប់​ និង​របួស​ក្នុង​ការ​បាញ់​ប្រហារ​នៅ​ទីក្រុង​ Houston និង​ Chicago ក្នុង​ពិធី​ HALLOWEEN កាល​ពី​ចុង​សប្ដាហ៍​

2021/11/02 07:24:21 pm        317

អាមេរិក៖ យ៉ាងហោចណាស់មនុស្ស ៧​នាក់​ស្លាប់ និង ២២​នាក់​រង​របួស​ក្នុង​ទីក្រុង Houston​ ក្នុង​ការ​បាញ់​ប្រហារ​ដាច់​ដោយ​ឡែក​ពី​គ្នាអំឡុង​ពេល​បុណ្យ​ Halloween កាលពី​ចុង​សប្ដាហ៍​។ កាលពី​យប់​ថ្ងៃ​សុក្រ​ស្ត្រី​ម្នាក់​ស្លាប់ ​និង​មនុស្ស​ ៥​នាក់​រួម​ទាំង​កុមារ​អាយុ​ ១៧​ឆ្នាំ​បាន​រង​របួស​ក្នុង​ការ​បាញ់​ប្រហារនៅ​តំបន់​ទីក្រុង​ Houston។

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ស្ត្រី​ម្នាក់ទៀត​ត្រូវ​បាន​បាញ់​នៅ​ជិត​សាល​គណបក្ស​នៅ​តំបន់ Harris និង​បុរស​ម្នាក់​ត្រូវ​បាន​បាញ់​អំឡុង​ចោរកម្ម​មួយ​។ កាលពី​យប់​ថ្ងៃអាទិត្យ បុរស​ម្នាក់ទៀត​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ខាងក្រៅ​ផ្ទះនៅ​ទីក្រុង​ Houston ដែល​អ្នក​បាញ់​ប្រហារ​មិនទាន់​ចាប់ខ្លួន​បាន​នៅឡើយ​។ ក្នុង​ហេតុការណ៍​នេះ​បុរស​វ័យ​ជំទង់​ម្នាក់​បាន​រង​របួស​។ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ស្ត្រី​អាយុ​ ១៨​ឆ្នាំ​ម្នាក់ទៀត​ត្រូវ​បាន​បាញ់​សម្លាប់​អំឡុង​ពិធី​ជប់​លៀង​បុណ្យ ​Halloween ​នៅ​ខាងជើង​ទីក្រុង Houston​។ ជា​សរុប​ការ​បាញ់​ប្រហារ​កើតឡើង​តាំងពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​បណ្ដាល​ឲ្យ​មនុស្ស ៧​នាក់​ស្លាប់ និង ​២២​នាក់​រង​របួស។​

ជាមួយ​គ្នា​នេះ​ដែរ​អាជ្ញាធរ​និយាយ​ថា មនុស្ស ​២​នាក់​បាន​ស្លាប់ និង​មនុស្ស​ជាច្រើន​នាក់​រង​របួសក្នុង​ការ​បាញ់​ប្រហារ​ក្នុង​ពិធី​ជប់លៀង​បុណ្យ​ Halloween ​ក្នុង​ទីក្រុង​ Chicago​។ អាជ្ញាធរ​និយាយ​ថា ​អង្គភាព​ល្បាត​បាន​លឺ​ការ​បាញ់​កាំភ្លើង​ច្រើន​គ្រាប់ ​ខណៈ​មនុស្ស​ជាង ​១០០​នាក់​បាន​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​។ អ្នក​រង​របួស​ច្រើន​នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ ពិធីជប់លៀង​បុណ្យ​ Halloween បាន​ធ្វើ​ឡើង​នៅ​លំនៅដ្ឋាន​ ហើយ​ការ​បាញ់​ប្រហារ​បាន​កើត​ឡើង​នៅ​ទីនោះ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        117
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        155
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm