ប្រជានុរាស្ត្ររស់នៅក្នុងស្រុកបរិបូណ៌សប្បាយចិត្ត ពេលទទួលបានព្រះរាជអំណោយជាអណ្តូងទឹកស្អាតពីព្រះមហាក្សត្រ

2024/12/26 07:25:13 pm        225

កំពង់ឆ្នាំង៖ ប្រជានុរាស្ត្រជាច្រើនគ្រួសារនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែល​ជួប​ការ​លំបាក​ក្នុង​ការ​ប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ បានសប្បាយចិត្ត និងថ្លែងអំណរព្រះរាជគុណដ៏​ជ្រាល​ជ្រៅ​ជា​ទី​​បំផុត ចំពោះព្រះមហាក្សត្រនៃកម្ពុជា ដែលបានព្រះរាជទាន ព្រះរាជសមិទ្ធផល ដ៏ឧត្តុង្គ​ឧត្តម​ជា​អណ្តូង​ទឹក​ស្អាតចំនួន ៣២អណ្តូង ដល់ប្រជានុរាស្ត្រក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ប្រជានុរាស្ត្រជាច្រើនគ្រួសារនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានថ្លែងនូវ​អំណរ​ព្រះរាជ​គុណ​ដ៏​ជ្រាល​ជ្រៅជា​ទីបំផុត ចំពោះព្រះរាជទាន ព្រះរាជសមិទ្ធផល ដ៏ឧត្តុង្គឧត្តមខាងលើនេះ។ ការ​ប្រោស​​ព្រះរា​ជ​ទានអណ្តូងទឹកស្អាតដោយប្រើម៉ូទ័រ ជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណា ជា​អម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុង​មូលដ្ឋាន​នេះ​បាន​ធ្វើ​ឲ្យ​បង​ប្អូន​ប្រជា​រាស្រ្ត ​មានសេចក្តីសប្បាយត្រេកអរជាពន់ពេក ព្រោះថានៅក្នុង​មូលដ្ឋាន​នេះ​កន្លង​មក​ខ្វះប្រភព​ទឹក​សម្រាប់​ប្រើប្រាស់។ ការប្រោសព្រះរាជទានព្រះរាជអំណាយដ៏ថ្លៃថ្លាជាអណ្តូងទឹកស្អាតទាំង៣២កន្លែងនេះ បា​ន​ធ្វើ​ឲ្យ​បង​ប្អូន​ប្រជារាស្រ្តនៅក្នុងមូលដ្ឋាន មានលក្ខណៈងាយស្រួល ដោយចំណេញ​ពេល​វេលា​ក្នុង​ដឹក​ជញ្ជូន​យក​ទឹកពីទីធ្ងាយ ជាពិសេសទៅទៀតការទទួលបានព្រះរាជអំណាយ ជាអណ្តូងទឹក​ដ៏​វិសេស​វិសាលនេះ បានធ្វើឲ្យបងប្អូនមានទឹកគ្រប់គ្រាន់សម្រាប់ទទួលទានប្រកបដោយសុខភាព ការ​ប្រើប្រាស់បម្រើការងារផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ និងធ្វើឲ្យបង​ប្អូន​មាន​លទ្ធភាព​ស្រោច​ស្រព​ភោគ​ផល​ដំណាំគ្រប់ប្រភេទ បានយ៉ាងងាយស្រួលទៀតផង។

យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាមន្ត្រី គុយ សុផល ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះម​ហាក្សត្រ បានអញ្ជើញពិនិត្យសកម្មភាពការងារ របស់មន្ត្រី បុគ្គលិក នៃក្រុមការងារសម្តេចឪ ដែល​កំពុងធ្វើសកម្មភាពយ៉ាងសកម្មមមាញឹកបំផុត លើការកសាង​ព្រះរាជ​សមិទ្ធ​ផល​ជា​អណ្តូង​ទឹក ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គ សព្វព្រះ​រាជ​ហឬ​ទ័យ ប្រោសព្រះរាជទានជូនប្រជារាស្រ្តជា បងប្អូនកូនចៅ របស់ព្រះអង្គ រស់នៅក្នុងស្រុកបរិបូណ៌ ខេត្ត​កំពង់ឆ្នាំងនាពេលនេះ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm