កាលរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាតម្រង់ទិសដល់សិស្ស-និស្សិតចំនួនប្រមាណ ១០០នាក់ ដាក់ពាក្យស្នើសុំអាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំសិក្សា២០២៥-២០២៦ តាមប្រព័ន្ធ Zoom Meeting។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង តម្រង់ទិសដល់សិស្ស-និស្សិតឱ្យយល់កាន់តែច្បាស់អំពីការដាក់ពាក្យស្នើសុំអាហារូបករណ៍, ការរៀបចំឯកសារចាំបាច់មួយចំនួន, ដំណើរការជ្រើសរើស និងការត្រៀមខ្លួនទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន៕






