NEA បង្កើនកិច្ចសហការជាមួយសាកលវិទ្យាល័យនានា ដើម្បីផ្សព្វផ្សាយព័ត៌មាន​ការងារដល់យុវជន

2024/12/26 08:08:57 pm        313

ភ្នំពេញ៖ គិតរហូតមកពេលនេះ មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ (NEA) នៅតែបន្តសកម្មភាពចុះផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យនានា ដើម្បី​ផ្តល់ព័ត៌មានអំពីទីផ្សារការងារ និងនាំយកឱកាសការងារឲ្យខិតជិតដល់យុវជន សិស្ស និស្សិត បំណងបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស។

ក្នុង​បទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៦ ខែធ្នូនេះ លោក ជិន ខិ អនុ​ប្រធាន​មជ្ឈ​មណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បានលើកឡើងថា ការផ្សព្វផ្សាយរហូតមកដល់ពេលនេះ កត់សម្គាល់ឃើញថា ពិត​ជាមានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់យុវជន សិស្ស និស្សិត ក៏ដូចជា​អ្នក​កំពុង​ស្វែង​រក​ការងារ​ល្អ​ធ្វើ។ លើសពីនេះទៀត ក៏ទទួលបានការ​សាកសួរ​ព័ត៌មាន​អំពី​ឱកាស​ការងារ​ក្នុង​វិស័យ​ផ្សេង​ៗ​ជា​ច្រើនផងដែរ។

លោកបានឲ្យដឹងទៀតថា នៅឆ្នាំ២០២៥ខាងមុខនេះ ភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹង​ពង្រីកការផ្សព្វផ្សាយឲ្យកាន់តែច្រើនជាងនេះថែមទៀតទាំងនៅរាជធានីភ្នំពេញ ក៏ដូច​ជា​តាម​បណ្តា​ខេត្ត។ ក្នុងនោះ​ក៏នឹង​មាន​បន្ថែម​ទៀត​នូវ​ការ​ចុះផ្សព្វ​ផ្សាយ​ដល់​មូលដ្ឋាន​រស់នៅ​របស់​ប្រជា​ពលរដ្ឋ និងកម្មករនិយោជិត។ ដោយឡែក សម្រាប់សាលារៀនថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ​ផ្សេង​ៗ​ទៀត NEA ក៏គ្រោងនឹងពង្រីកដូចគ្នា ដើម្បីឲ្យសិស្សានុសិស្ស ទទួលដឹង​អំពី​របៀប​ក្នុង​ការ​ត្រៀម​ខ្លួន​យ៉ាងណា ដើម្បីបន្តការសិក្សាទៅថ្ងៃខាងមុខឲ្យស្របទៅនឹងខ្លួនពួកគាត់ជាដើម។

លោក ជិន ខិ បានបន្ថែមថា ចំពោះកិច្ចសហការក្នុងការផ្សព្វផ្សាយខាងលើនេះដែរ គិត​មក​ទល់​បច្ចុប្បន្ន​មាន​កិច្ចសហការជាមួយបណ្តាសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាចំនួនប្រមាណ២០ ហើយ​ក៏​បានកត់សម្គាល់ឃើញទៀតថា មានក្រុមហ៊ុនជាច្រើនផ្សេងៗទៀត បានស្នើ​សុំ​កិច្ច​សហការ​ជាមួយ NEA ដើម្បីបង្ហាញអំពីតម្រូវការកម្លាំងពលកម្មគ្រប់វិស័យ និងគ្រប់​មុខ​តំណែង​ផង​ដែរ​។

យោងតាមកាលវិភាគរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ការផ្សព្វផ្សាយ​ឱកាស​ការងារ​នៅ​តាម​សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា នៅរាជធានីភ្នំពេញ សម្រាប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ​២០២៤នេះ រួមមាន៖ សាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច , សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បះ , សាកលវិទ្យាល័យអន្តរជាតិ និងសាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​កម្ពុជា​។ ដោយឡែក នៅថ្ងៃទី២៧ ខែធ្នូស្អែកនេះ NEA នឹងបន្ត សកម្មភាព​ចុះ​ផ្សព្វ​ផ្សាយ​ឱកាស​ការងារ​នៅ​តាម​សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានាបន្ថែមទៀត ដែលរួមមាន៖ សាកល​វិទ្យាល័យភ្នំពេញអន្តរជាតិ , សាកលវិទ្យាល័យភូមិន្ទកសិកម្ម , សាកលវិទ្យាល័យបៀលបា្រយ , វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

សូមបញ្ជាក់ថា ដើម្បីឆ្លើយតបតម្រូវការការងារ ក៏ដូចជាផ្តល់នូវដំណោះស្រាយបញ្ហាទីផ្សារការងារ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA) ដើម្បីផ្តល់សេវាការងារ និង​ព័​ត៌មានទីផ្សារការងារជាសាធារណៈនៅមួយកន្លែង និងងា​យ​ស្រួល​តាមរយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា ដូចជា តាមរយៈគេហទំព័រ www.nea.gov.kh, ហ្វេសប៊ុក , តេឡេក្រាម និងនៅតាម​មជ្ឈ​មណ្ឌល​​ការងារនៅរាជធានី-ខេត្ត និងរថយន្តចល័ត។ បន្ថែមពីនេះ មជ្ឈមណ្ឌលការងារចល័ត NEA បានបង្កើនការចុះផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យ និង​គ្រឹះស្ថាន​សិក្សា​នានា ឲ្យកាន់តែខិតជិតដល់យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើន​លទ្ធភាព​នៃ​ការ​ទទួល​បាន​ការងារកាន់តែឆាប់រហ័ស៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm