កម្ពុជា-វៀតណាម បើកវេទិកាពិភាក្សាស្វែងយល់ពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា

2024/12/26 08:57:12 pm        424

កម្ពុជា-វៀតណាម បើកវេទិកាដើម្បីបង្កលក្ខណៈសម្រាប់វិនិយោគិននៃប្រទេសទាំងពីរ ដើម្បី​បង្កើត​ទំនាក់ទំនង និងបណ្តាញ ព្រមទាំងពិភាក្សាស្វែងយល់ និងផ្លាស់ប្តូរនូវព័ត៌មាន​សំខាន់ៗ​ពាក់​ព័ន្ធ​នឹង​សក្តានុពល និងកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅប្រទេស កម្ពុជា ពិសេស​ពាក់ព័ន្ធ​កិច្ច​សហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លើក​ឡើង​នៅ​ក្នុង​វេទិកា​ជំរុញ​ពាណិជ្ជ​កម្ម និងវិនិយោគ កម្ពុជា-វៀតណាម ស្តីពីការបង្កើនកិ​ច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជ​កម្ម​ឆ្លង​ដែន និងសេដ្ឋកិច្ចឌីជីថល នៅរសៀលថ្ងៃទី២៥ ខែធ្នូ ម្សិលមិញ ក្នុងនោះឯកឧត្តមអគ្គលេខាធិការ បាន​គូសបញ្ជាក់អំពីសារៈសំខាន់ នៃពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ដែល​កំពុង​វិវឌ្ឍ​យ៉ាង​ឆាប់រហ័ស នៅក្នុងបរិបទសង្គមនាពេលបច្ចុប្បន្ន និងនិន្នាការសកលនៃយុគសម័យឌីជីថល ហើយ​បានចូលរួមចំណែកក្នុងការកាត់បន្ថយ ថ្លៃដើម និងពេលវេលា, បង្កើនការលក់ និងផលិតភាព ព្រម​ទាំងលទ្ធភាពក្នុងការពង្រីកវិសាលភាពទីផ្សារបានលឿនរហ័ស។

ឯកឧត្តម បានលើកទឹកចិត្តដល់វិនិយោគិនវៀតណាម បន្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឬ​ចាប់​ដៃគូវិនិយោគជាមួយ ក្រុមហ៊ុនក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ជាពិសេស​លើ​វិស័យ​ដែល​មាន​សក្ដានុពលខ្ពស់ ដែលអាចតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ ផលិតកម្ម​នៅ​ប្រទេស​វៀតណាម​ដូចជា​៖ កសិកម្ម និងកសិ-ឧស្សាហកម្ម, កម្មន្តសាលគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិក, បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ, និងឧស្សាហកម្មកម្មន្តសាលដទៃទៀត ព្រមទាំង​បាន​អំពាវ​នាវ​ដល់វិនិយោគិន និងធុរជន ដែលមិនទាន់បានវិនិយោគនៅកម្ពុជា ឱ្យអញ្ជើញ​មក​សិក្សា​ស្វែង​យល់​បន្ថែម អំពីសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន និងរួសរាន់​ធ្វើ​ការ​សម្រេច​ចិត្ត​ដើម្បីទាញយកផលប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។

សូមបញ្ជាក់ជូនផងដែរថា នៅក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៤ ចំពោះអ្ន​ក​វិនិយោគ​មក​ពី​ប្រទេស​វៀតណាម មកបណ្តាក់ទុននៅ កម្ពុជា មានទុនវិនិយោគជាប់ចំណាត់ថ្នាក់ទី៣ ដែល​មាន​ទំហំ​ទឹក​ប្រាក់សរុបប្រមាណ ៥៥៧ លានដុល្លារអាម៉េរិក ខណៈដែលនៅក្នុង វិច្ឆិកា កន្លងមកនេះ, វៀត​ណាមជាប់លំដាប់លេខ១ លើការមកបណ្តាក់ទុកនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        91
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        189
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm