វិស័យឧស្សាហកម្មក្នុងឆ្នាំ២០២៥ នឹងមានកំណើន ៨,៦% គាំទ្រដោយវិស័យកាត់ដេរ និងមិនមែនកាត់ដេរ

2024/12/26 10:37:51 pm        620

វិស័យឧស្សាហកម្មនៅឆ្នាំក្រោយនេះ ត្រូវបានព្យាករថានឹងមានកំណើន ៨,៦% ខ្ពស់ជាង​ឆ្នាំ២០២៤ ដែលគាំទ្រដោយការរក្សាបាន តុល្យភាពនៃអនុវិស័យកាត់ដេរ និងកម្មន្តសាល​មិនមែន​កាត់ដេរ ខណៈអនុវិស័យសំណង់ នៅបន្តមានកំណើនទាបជាងនិន្នាការធម្មតា មុនវិបត្តិជំងឺកូវីដ-១៩។

តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ បើយោងលើការវាយតម្លៃ នៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម របស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថា នឹងសម្រេចបាន កំណើនក្នុងរង្វង់ ៦,៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ជិត ២១០ ពាន់ប៊ីលានរៀល សមមូលនឹងប្រមាណជាង ៥១ ពាន់លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២ ៩២៤ ដុល្លារអាមេរិក បើធៀបនឹងប្រមាណ ២ ៧១៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤ ដែលគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន វិស័យឧស្សាហកម្ម, សេវា និងវិស័យកសិកម្ម។ ចំណែកទាក់ទិនវិស័យឧស្សាហកម្ម, សម្រាប់ឆ្នាំ ២០២៥ ខាងមុខនេះ ត្រូវបានព្យាករថានឹងមានកំណើន ៨,៦% ដែលគាំទ្រ ដោយការរក្សាបានតុល្យភាព នៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ក្នុងនោះសម្រាប់អនុវិស័យកាត់ដេរ ត្រូវបានរំពឹង ថា នៅបន្តរក្សាបានកំណើនប្រហាក់ប្រហែលមុនវិបត្តិជំងឺកូវីដ-១៩, ដោយសារភាពប្រសើរនៃតម្រូវការសកល គួបផ្សំនឹងការពង្រឹងការ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដែលនឹងលើកកម្ពស់បរិយាកាស វិនិយោគ និងភាពប្រកួតប្រជែងជាមួយនឹងការបង្កើនផលិតភាពពលកម្ម។

ចំណែកអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ, ត្រូវបានព្យាករថា នឹងបន្តរក្សាបានកំណើនរឹងមាំ ដោយសារការរំពឹងពីការបន្ត កើននៃតម្រូវការខាងក្រៅ ដែលនឹងបន្តជំរុញការនាំចេញផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ស្របពេលដែលឧស្សាហកម្មបម្រើឱ្យ ទីផ្សារក្នុងស្រុក ត្រូវបានរំពឹងថា នឹងបន្តកើនក្រោមការដាក់ចេញនូវវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល សំដៅជំរុញសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព។ ស្របគ្នានេះ អនុវិស័យផលិតកម្មម្ហូបអាហារ និងភេសជ្ជៈ ក៏ត្រូវបានព្យាករថានឹងបន្តកំណើនល្អ ខណៈ ដែលអនុវិស័យសំណង់ ត្រូវបានព្យាករថាបន្តកំណើនទាបជាងនិន្នាការធម្មតា ដោយសារការរំពឹងពីការងើបវិញយឺត នៃរំហូរវិនិយោគ ទុនពីបរទេស។

ចំណែកវិស័យសេវាកម្ម នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ, ត្រូវបានព្យាករថា នឹងមានកំណើន ៥,៦% ដោយសារការបន្តបាន ចលនានៃការអនុវត្តបដិសណ្ឋារកិច្ច សេវាកម្មម្ហូបអាហារ និងសេវាកម្មទេសចរណ៍គាំទ្រផ្សេងៗ ខណៈដែលអនុវិស័យអចលនទ្រព្យ នៅបន្តមានកំណើនទាប។ ដោយឡែកវិស័យកសិកម្មវិញ, នៅក្នុងឆ្នាំក្រោយនេះដែរ ត្រូវបានព្យាករថា មានកំណើន ១,១% ដោយ សារការរំពឹងទុកនូវកំណើនល្អ នៃអនុវិស័យដំណាំនិងចិញ្ចឹមសត្វ និងការងើបឡើងវិញសន្សឹមៗនៃអនុវិស័យនេសាទ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm