ការ​តវ៉ា​នៅ​កិច្ចប្រជុំ​កំពូល COP26 ក្រោម​ប្រធានបទ​មិន​មាន​ភព B ទេ​

2021/11/02 07:46:04 pm        506

​អង់គ្លេស៖ ក្រុម​សកម្មជន​បាន​ជួបជុំគ្នា​នៅ​ខាងក្រៅ​សារមន្ទីរ Kelvingrove ក្នុង​ទីក្រុង Glasgow នៃ​ដែនដី​ស្កុ​ត​ឡិន​របស់​អង់គ្លេស​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ជា​កន្លែង​ដែល​មេដឹកនាំ​ពិភពលោក​កំពុង​ចូលរួម​ពិធី​ទទួល​ស្វាគមន៍​ ជាមួយ​សមាជិក​នៃ​រាជវង្ស​អង់គ្លេស​។​

​ដោយ​កាន់​បដា​ដែល​សរសេរ​ថា "​យើង​កំពុង​មើល​អ្នក​" និង "​មិន​មាន​ភព B" ទេ សកម្មជន​ទំនងជា​ព្យាយាម​ដាក់​សម្ពាធ​ដើម្បី​ទទួល​បាន​ការសន្យា​ដ៏​មុតមាំ​ សម្រាប់​សកម្មភាព​បម្រែបម្រួល​អាកាស​ធាតុ​។​ មេដឹកនាំ និង​រាជវង្ស​ត្រូវ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង Glasgow សម្រាប់​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ ដែល​ដំណើរការ​រយៈពេល​ពីរ​សប្ដាហ៍​បន្ទាប់ ពោល​គឺចាប់ពី​ថ្ងៃអាទិត្យ ទី៣១ ខែ​តុលា ឆ្នាំ២០២១ រហូតដល់​ថ្ងៃ​សុក្រ​ ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១​។ សន្និសីទ​នេះ​មាន​គោលបំណង​ដើម្បី​ឱ្យ​រដ្ឋាភិបាល​នានា​ ប្ដេជ្ញា​ទប់ស្កាត់​ការ​បំភាយ​កាបូន​ឱ្យ​បាន​លឿន​គ្រប់​គ្រាន់​ ដើម្បី​ទប់​ការ​ឡើង​កំដៅ​ផែនដី​ដល់ ១.៥​អង្សា​សេ ឬ​ស្មើ (២.៧​អង្សា​ហ្វា​រិ​ន​ហៃ​) លើស​ពី​កម្រិត​មុន​ការ​ធ្វើ​ឧស្សាហកម្ម​។​

​ចំណែក​ក្រុម​អ្នកធ្វើ​យុទ្ធនាការ​របស់​អង្គការ​អន្តរជាតិ Oxfam បាន​រៀបចំ​ការ​តវ៉ា​មួយ​ដោយ​ការ​ពាក់​មុខជា​រូបតំណាង​មេដឹកនាំ​ពិភពលោក​ កំពុង​លេង​នៅ​ក្នុង​ក្រុម​តន្ត្រី​បែប​ប្រពៃណី​របស់​ស្កុ​ត​ឡិន ​នៅ​ជិត​កិច្ចប្រជុំ​កំពូល​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​លើក​ទី​២៦ ឬ ហៅ​កាត់​ថា COP26 ក្នុង​ទីក្រុង Glasgow កាលពី​ថ្ងៃ​ចន្ទ​។​ រូប​ថ្លុក​របស់​មេដឹកនាំ រួម​ទាំង​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel, ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden និង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​ Boris Johnson បាន​ស្លៀកពាក់​ជា​ក្រុម​តន្ត្រី​វាយ​ស្គរ និង​ឧបករណ៍​ផ្លុំ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        278
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        320
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        300

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm