រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរបស់រដ្ឋាភិបាលបណ្តោះអាសន្នលោក Mohammed Abdul Rahman បានប្រកាសថា មន្រ្តីចំនួន ១៧នាក់មកពីក្រសួងមហាផ្ទៃបណ្តោះអាសន្នរបស់ប្រទេសស៊ីរី ត្រូវបានសម្លាប់ និង ១០នាក់ផ្សេងទៀត រងរបួស នៅក្នុង«ការពួនស្ទាក់វាយប្រហារបង្កគ្រោះថ្នាក់» នៅក្នុងទីក្រុង Tartus ភាគពាយព្យ កាលពីថ្ងៃពុធ។
ដោយត្រូវដកស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុក Al-Watan លោករដ្ឋមន្ត្រី បានពណ៌នាអ្នកវាយប្រហារថា ជា «អ្នកដែលនៅសល់»ពីអតីតរដ្ឋាភិបាល។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មន្ត្រីដែលត្រូវគេសម្លាប់ កំពុងបំពេញភារកិច្ច ក្នុងគោលបំណងរក្សាសន្តិសុខ និងការពារជនស៊ីវិល។
ពុំមានព័ត៌មានលម្អិតបន្ថែម ត្រូវបានផ្តល់ឲ្យទេ។

បន្ទាប់ពីការដួលរលំនាពេលថ្មីនៃរដ្ឋាភិបាលរបស់លោក បាសា អាល់អាសាដ (Bashar al-Assad) នៅក្នុងប្រទេសស៊ីរី កាលពីដើមខែនេះ ឧប្បត្តិហេតុកម្រិតខ្ពស់ជាច្រើន បានបង្កើនភាពតានតឹងផ្នែកសាសនា នៅទូទាំងប្រទេស។
កាលពីថ្ងៃពុធ វីដេអូមួយដែលបានផ្សព្វផ្សាយពីការវាយប្រហារលើទីសក្ការៈគោរពបូជា ដោយអ្នកគោរពបូជា នៅតំបន់អាឡាវី (Alawite) នៅក្នុងទីក្រុង Aleppo បានបង្កឲ្យមានការតវ៉ា និងអំពាវនាវឲ្យមានការទទួលខុសត្រូវ។
បាតុកម្ម ក៏បានផ្ទុះឡើងនៅក្នុងតំបន់ Alawite ដែលភាគច្រើនលើសលុប ដោយសមាជិកសហគមន៍ បានសម្តែងការព្រួយបារម្ភថា អាជ្ញាធរថ្មី មិនបានធ្វើគ្រប់គ្រាន់ ដើម្បីការពារនិមិត្តសញ្ញាសាសនារបស់ពួកគេទេ។
ទន្ទឹមនឹងនោះ មន្ត្រីសន្តិសុខបានទទូចថា ព្រឹត្តិការណ៍បែបនេះ គឺដាច់ពីគេ ហើយបានព្រមានថា អ្នកដែលនៅសល់ពីអតីតរដ្ឋាភិបាល អាចនឹងកេងចំណេញពីបញ្ហាសាសនា ដើម្បីសាបព្រួសជម្លោះ។
