លោកLavrov៖ ការបន្តវាយប្រហារភេរវកម្មរបស់ទីក្រុងគីវ នឹងត្រូវរងការឆ្លើយតបកាន់តែធ្ងន់ធ្ងរឡើង

2024/12/26 11:54:03 pm        58

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) បានប្រាប់ទូរទស្សន៍ Rossiya-1 TV ថា ការបន្តវាយប្រហាររបស់ទីក្រុងគៀវ លើទឹកដីរុស្ស៊ី នឹងប្រឈមមុខនឹងការឆ្លើយតបកាន់តែខ្លាំងឡើងៗ។

លោក ឡាវរ៉ូវ បាននិយាយថា៖«ចំពោះការវាយប្រហារភេរវកម្មដែលកំពុងបន្តដោយរបបទីក្រុងគីវ ទៅលើទីតាំងជនស៊ីវិល ដូចជាអគារលំនៅឋាន មន្ទីរពេទ្យ គ្លីនិក ហាង និងកន្លែងប្រមូលផ្តុំសាធារណៈ នេះគឺពិតជាមិនអាចទទួលយកជាដាច់ខាត។ ទង្វើទាំងនេះ គឺជាការរំលោភដោយផ្ទាល់លើអនុសញ្ញាប្រឆាំងភេរវកម្ម និងសេចក្តីសម្រេចបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។  ប្រមុខការទូតរុស្ស៊ីរូបនេះ បានបញ្ជាក់ថា៖«យើងកំពុងព្រមានយ៉ាងម៉ឺងម៉ាត់ថា ការបន្តសកម្មភាពបែបនេះ នឹងបង្កឲ្យមានប្រតិកម្មកាន់តែខ្លាំង និងមិនប្រែប្រួលជាលំដាប់រាល់ពេល»។

លោក ឡាវរ៉ូវ បានសម្តែងការខកចិត្តថា ស្ទើរតែគ្មានប្រទេសលោកខាងលិចណា បានចូលរួមក្នុងការថ្កោលទោសរបស់រុស្ស៊ី ចំពោះការវាយប្រហារទាំងនេះ រួមទាំងមេដឹកនាំនៃអង្គការអន្តរជាតិដូចជា UN អង្គការសម្រាប់សន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប ( OSCE) ឬ UNESCO ផងដែរ។ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ថា រុស្ស៊ីកំពុងផ្សព្វផ្សាយជាប្រចាំនូវភ័ស្តុតាង រួមទាំងវីដេអូដែលបង្ហាញពីកងកម្លាំងរបស់ខ្លួន ដែលកំពុងបំផ្លាញគ្រឿងយុទ្ធោបករណ៍ ដែលទាក់ទងដោយផ្ទាល់ទៅនឹងការរៀបចំ និងប្រតិបត្តិប្រតិបត្តិការយោធាអ៊ុយក្រែន។ លោកបានសន្និដ្ឋានថា៖«និយាយតាមត្រង់ទៅ ដូចដែលខ្ញុំបានយល់ហើយ ទោះបីជាខ្ញុំមិនមែនជាអ្នកជំនាញខាងយោធាក៏ដោយ ការខូចខាត បានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធយោធារបស់ទីក្រុងគីវ មិនត្រឹមតែជាការសងសឹកចំពោះការវាយប្រហារភេរវកម្មទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែជារួមក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេស ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ គឺពិតជាសំខាន់ណាស់»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        228
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        270
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm