ទោះមានការចោទប្រកាន់អំពីអំពើប្រល័យពូជសាសន៍ និងពុករលួយ ក៏លោក Netanyahu នៅតែមាននូវឆ្នាំដ៏ល្អ

2024/12/26 11:57:16 pm        49


នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចាប់ផ្តើមឆ្នាំថ្មី ឆ្នាំ២០២៤ ជាមួយនឹងស្ថានភាពនយោបាយកម្រិតទាប ដោយរងការរិះគន់ ពាក់ព័ន្ធនឹងការដោះស្រាយរបស់លោក ចំពោះការវាយប្រហារបង្ហូរឈាម កាលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហើយរហូតដល់មានអ្នកខ្លះចោទលោកថា បានជួយដល់ក្រុមហាម៉ាសទៀតផង។ ការគាំទ្រ ចំពោះគណបក្ស Likud របស់លោក បានធ្លាក់ចុះ ហើយរូបលោកផ្ទាល់ បានប្រឈមនឹងការចោទប្រកាន់ពីបទពុករលួយ និងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ក្នុងពេលបន្តមានជម្លោះ និងការស្លាប់កាន់តែច្រើនឡើងៗ ក្នុងតំបន់ហ្កាហ្សា។

តែទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ក៏លោក Netanyahu បានជោគជ័យ ក្នុងការគ្រប់គ្រងឲ្យមានស្ថិរភាព ក្នុងប្រទេសរបស់លោក ដោយឈរយ៉ាងរឹងមាំបង្ហាញខ្លួនឯងថា ជាអ្នកការពារតែម្នាក់គត់ ចំពោះសន្តិសុខអ៊ីស្រាអែល។ ការស្ទង់មតិបង្ហាញថា គណបក្ស Likud ទទួលបានការគាំទ្រឡើងវិញ ហើយលោក Netanyahu បានធ្វើឲ្យក្រុមរដ្ឋាភិបាលចម្រុះរបស់លោកស្ងប់ចិត្ត។ ហើយយុទ្ធនាការយោធា នៅប្រទេសលីបង់ និងស៊ីរី បានជួយលើកកម្ពស់មុខមាត់របស់លោកជា «Mr. Security» (អ្នកការពារសន្តិសុខ) ទោះបីជាមានការរិះគន់ និងការចោទប្រកាន់ពីការប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមដោយ ICC (តុលាការឧក្រិដ្ឋកម្មអន្តរជាតិ) ក៏ដោយ។

នៅលើឆាកអន្តរជាតិ អ៊ីស្រាអែលប្រឈមនឹងការរិះគន់កាន់តែខ្លាំងឡើងៗ ទោះបីជាជំនួយយោធារបស់សហរដ្ឋអាមេរិក នៅតែបន្តមានស្ថិរភាពក៏ដោយ។ មតិសាធារណៈ នៅក្នុងបណ្តាប្រទេសលោកខាងលិច បង្ហាញពីភាពមិនស្របគ្នា ប៉ុន្តែមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់តិចតួច ក្នុងឆ្នាំនេះ។ ក្នុងប្រទេស ទស្សនសាធារណៈ នៅតែមានភាពច្របូកច្របល់ ដោយជនជាតិអ៊ីស្រាអែលជាច្រើនចាត់ទុកស្ថានភាពរបស់ប្រទេសថា មានសភាពធ្ងន់ធ្ងរគួរឲ្យបារម្ភ។

លោក Netanyahu បញ្ចប់ឆ្នាំនេះនៅក្នុងស្ថានភាពនយោបាយដ៏រឹងមាំ ប៉ុន្តែអនាគតរបស់លោក គឺមិនប្រាកដប្រជា ដោយការជំនុំជម្រះក្ដីអំពើពុករលួយកំពុងបន្តប្រព្រឹត្តទៅ ក្រុមចម្រុះរបស់លោកមានភាពផុយស្រួយ ហើយការគំរាមកំហែង ក្នុងតំបន់ នៅបន្តគ្របដណ្ដប់មិនទាន់រលាយបាត់ទាំងស្រុងនោះឡើយ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        6
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        23
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm