ប្រជាជនស៊ីរីចេញតវ៉ា ក្រោយវីដេអូ «ចាស់» បង្ហាញការវាយប្រហារទីសក្ការបូជារបស់ជនជាតិភាគតិច Alawite លេចឡើងលើអ៊ីនធឺណិត

2024/12/26 11:58:32 pm        53


ការតវ៉ាពោរពេញដោយកំហឹង បានផ្ទុះឡើង កាលពីថ្ងៃពុធ (ទី២៥ ខែធ្នូ) នៅក្នុងប្រទេសស៊ីរី ពាក់ព័ន្ធទៅនឹងរូបភាពវីដេអូដែលបង្ហាញពីការវាយប្រហារលើទីសក្ការបូជារបស់ជនជាតិភាគតិច Alawite ដោយអ្នកឃ្លាំមើលសង្គ្រាម និយាយថា មានបាតុករម្នាក់ស្លាប់ នៅក្នុងទីក្រុង Homs។

ក្នុងហេតុការណ៍ដែលមិនទាក់ទងគ្នា នៅខេត្ត Tartus ដែលជាទីតាំងដ៏សំខាន់នៃជនជាតិភាគតិច Alawite របស់មេដឹកនាំ លោក Bashar al-Assad ដែលត្រូវបានទម្លាក់ពីអំណាច អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានរាយការណ៍ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាគួរឲ្យខ្លាច ដោយសារការប៉ុនប៉ងចាប់ខ្លួនអតីតមន្ត្រីម្នាក់។

ជាមួយគ្នានេះ ក្រុមសង្កេតការណ៍បានប្រាប់ថា បុគ្គលិកសន្តិសុខ ៦នាក់នៃអាជ្ញាធរថ្មីរបស់ប្រទេសស៊ីរី និងបុរសប្រដាប់អាវុធ ៣នាក់ ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នា នៅខេត្ត Tartus នៅពេលដែលកងកម្លាំងស្វែងរកចាប់ខ្លួនមន្រ្តីសម័យលោក Assad ដែលមានទំនាក់ទំនងនឹងពន្ធនាគារ Saydnaya ដ៏ល្បីឈ្មោះ។

នៅកណ្តាលទីក្រុង Homs ជាកន្លែងដែលបាតុករ បាននាំគ្នាតវ៉ានៅតាមដងផ្លូវ ជុំវិញរូបភាពវីដេអូវាយប្រហារទីសក្ការៈនោះ ក្រុមអ្នកសង្កេតការណ៍ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឲ្យដឹងថា បាតុករម្នាក់បានបាត់បង់ជីវិត និង ៥នាក់ផ្សេងទៀតបានរងរបួស «បន្ទាប់ពីកងកម្លាំងសន្តិសុខ បានបើកការបាញ់ប្រហារ ដើម្បីបំបែកហ្វូងមនុស្ស»។

ការតវ៉ានេះ គឺធំបំផុតរបស់ក្រុមជនជាតិភាគតិច Alawite ចាប់តាំងពីការដួលរលំរបបរបស់លោក Assad នៅដើមខែនេះ ហើយកើតឡើងមួយថ្ងៃបន្ទាប់ពីប្រជាជនស៊ីរីរាប់រយនាក់ បានតវ៉ានៅក្នុងរដ្ឋធានីដាម៉ាស ប្រឆាំងនឹងការដុតដើមឈើណូអែល។

អាជ្ញាធរអន្តរកាលដែលត្រូវបានតែងតាំងដោយក្រុមឥស្លាម Hayat Tahrir al-Sham (HTS) ដែលដឹកនាំការវាយលុក រហូតបានផ្តួលរំលំលោក Assad បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា រូបភាពនៃការវាយប្រហារទីសក្ការៈនេះ មិនមែនកើតមានឡើង នាពេលថ្មីៗនេះនោះទេ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        75
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        73
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm