ចិនដកសមាជិកសភាយោធា ២រូប ខណៈការបោសម្អាតផ្នែកការពារជាតិរបស់លោក ស៊ី កាន់តែរីកធំ

2024/12/27 12:00:05 am        53


ប្រទេសចិនបានដកសមាជិកសភាយោធា ២នាក់ភ្លាមៗពីសភា ដោយគ្មានការពន្យល់ ខណៈដែលការបោសសម្អាតបុគ្គលសំខាន់ៗ ក្នុងកម្រិតខ្ពស់ៗនៃស្ថាប័នវិស័យការពារជាតិ បង្ហាញថា មិនមានសញ្ញានៃការបន្ធូរបន្ថយនោះឡើយ។

យោងតាមរបាយការណ៍ពីគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន បានឲ្យដឹងថា ស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសនេះ បានដកហូតសមាជិកភាពរបស់លោក You Haitao និងឧត្តមនាវីឯក លោក Li Pengcheng ក្នុងអំឡុងពេលកិច្ចប្រជុំមួយ កាលពីថ្ងៃពុធ (ទី២៥ ខែធ្នូ)។ លោក You ធ្លាប់ជាមេបញ្ជាការរងនៃកងទ័ពរំដោះប្រជាជន (PLA) ផ្នែក Ground Force (ទ័ពជើងគោក)។

ចំណែកលោកឧត្តមនាវីឯក Li គឺជាមេបញ្ជាការកងទ័ពជើងទឹកនៃបញ្ជាការភាគខាងត្បូង ដែលមើលការខុសត្រូវលើតំបន់សមុទ្រចិនខាងត្បូង ដែលមានភាពតានតឹងដោយសារជម្លោះដែនដី។ អ្នកស្នងតំណែងមុនរបស់លោកអនុឧត្តមនាវីឯក Li គឺលោកឧត្តមនាវីឯក Ju Xinchun ត្រូវបានដកចេញពីសភា កាលពីមួយឆ្នាំមុន។

ពាក់ព័ន្ធនឹងការបញ្ជាប់តួនាទីនេះ ស្ថាប័ននីតិប្បញ្ញត្តិ បានត្រឹមតែនិយាយថា លោក You និងលោកអនុឧត្តមនាវីឯក Li ត្រូវបានគេសង្ស័យថា បានបំពានច្បាប់ និងវិន័យ ជាទូទៅ គឺជារបៀបដែលបក្សកុម្មុយនីស្តចិនសំដៅទៅលើអំពើពុករលួយ។

ការដកចេញនូវមន្ត្រីទាំងនេះ គឺជាសញ្ញាចុងក្រោយបង្អស់ ដែលបង្ហាញថា យុទ្ធនាការប្រឆាំងអំពើពុករលួយ បានរីករាលដាលក្នុងជួរយោធា ចាប់តាំងពីឆ្នាំ២០២៣ មក។ កាលពីខែវិច្ឆិកា ប្រទេសចិនបានព្យួរតំណែងមន្ត្រីជាន់ខ្ពស់មួយរូប នៅក្នុងគណៈកម្មាការយោធាកណ្តាល ដែលជាស្ថាប័នយោធាកំពូលរបស់ប្រទេសដឹកនាំដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping)៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        106
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        144
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm