ឈិន ឈឿន សប្បាយចិត្ត​រឿង​មួយ ទោះបី​ឱកាស​លើក​ពាន ៩៩.៩% ត្រូវ​បាត់បង់​

2021/04/27 09:59:58 am        73

​បាល់ទាត់៖ ក្រោយ​ចូលរួម​ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​ពេញ ១​រដូវ​កាល ខ្សែបម្រើ ឈិន ឈឿន បាន​សម្ដែង​ការ​សោកស្ដាយ​ជា​ខ្លាំង ដែល​មិន​អាច​ជួយ​ក្រុម​ការពារ​តំណែង​ជើងឯក​លី​គ​កំពូល​កម្ពុជា​បាន។ ប៉ុន្តែ​ក៏​មាន​រឿង​មួយ​ ដែល​ធ្វើ​ឲ្យ​អតីត​កីឡាករ​ជម្រើស​ជាតិ​រូប​នេះសប្បាយចិត្ត​ដែរ នោះ​គឺ​សន្ទុះ​រីកចម្រើន​នៃ​លី​គ​កំពូល​កម្ពុជា។


​ថ្លែងប្រាប់​ក្រុមការងារ BTV-News កាលពី​ថ្មីៗ អតីត​សមាជិក​ក្រុម​កង​យោធពល​ខេមរភូមិន្ទ​បន្ដ​ថា អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុម​ខ្លួន​សោកស្ដាយគឺ​ឱកាស​លើក​ពាន ៩៩.៩% ទៅ​ហើយតែ​ត្រូវ​បាត់បង់​ទៅវិញ បន្ទាប់ពី​បឹងកេត​រក​គ្រាប់​តាម​ស្មើ​ភ្នំពេញ​ក្រោ​ន​នៅ​វិនាទី​ចុងក្រោយ។


យ៉ាងណាមិញ ឈិន ឈឿន បាន​ទទួល​ស្គាល់​ឆ្នាំនេះ លី​គ​កំពូល​កម្ពុជា​មានការ​ប្រកួតប្រជែង​ខ្លាំង និង​មាន​ភាព​រីកចម្រើន​ជាង​ឆ្នាំ​មុន​ៗ។​ គួរ​ដឹង​ថា ក្រុម​ជើងឯក​រង​ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រុម​ជើងឯក​បឹងកេត​គឺ​រក​បាន ៤១​ពិន្ទុ​ស្មើគ្នា​ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០២០ តែ​ដោយ​សារ​ផ្អែកលើ​រូប​មន្ដ Head to Head បឹងកេតធ្លាប់​ឈ្នះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ៤–២ ក្រៅ​ដី ទើប​ធ្វើ​ឲ្យ​ក្រុម​លោក Conor Nestor របូត​ឱកាស​ការពារ​តំណែង​ជើងឯក​លី​គ​កំពូល​កម្ពុជា​តែម្ដង៕


​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        152
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        151
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm