ការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ នឹងជ្រោងកំណើនសេដ្ឋកិច្ចខ្ពស់ឡើង

2021/11/02 08:11:42 pm        341

ភ្នំពេញ ៖ វិស័យឯកជន ថ្លែងនូវការសាទរ និងរីករាយបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាល បានប្រកាសបើកដំណើរការប្រទេសឡើងវិញគ្រប់វិស័យ ដើម្បីស្តារ និងអភិវឌ្ឍន៍ប្រទេស ជាពិសេសធ្វើឲ្យអាជីវកម្ម និងអាជីវករគ្រប់វិស័យ រួមជាមួយប្រជាពលរដ្ឋមានចំណូលឡើងវិញ ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិឲ្យងើបឡើងវិញផងដែរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា ថ្លែងថា បន្ទាប់ពី​ពិភព​លោក​ផ្ទុះ​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ១៩ មក ប្រមុខរាជរដ្ឋាភិបាល ​ដែលមានសម្តេចតេជោ ​នាយករដ្ឋមន្រ្តី សម្តេច​បានខិតខំប្រឹង​ប្រែងនូវគ្រប់​ឧបសគ្គ ប្រយុទ្ធប្រឆាំង ​និងបង្ការទប់ស្កាត់ ជាពិសេស​សម្តេច​បានជម្រុញការចាក់វ៉ាក់បង្ការជម្ងឺកូវីដ ១៩ ​បានលើសផែន​ការ​រំពឹងទុក ​ពោលគឺរាជរដ្ឋាភិបាល បាន​គិតគូរយ៉ាងខ្លាំងដល់​សុខុមាលភាព ​និង​ការរស់រាន្តរបស់ប្រជាពលរដ្ឋ។

លោកឧកញ៉ា ថ្លែងនូវការសាទរ និងសម្តែងនូវការរីករាយ​ ដោយលើកឡើងថា វិស័យ​ឯកជនជាច្រើន បាន​កំពុង​ទន្ទឹងរង់ចាំ ​ជាពិសេសវិស័យឧស្សាហកម្ម ​អាជីវកម្ម រោងចក្រ សហគ្រាស ​និងអាជីវករនៅគ្រប់វិស័យ​ នឹង​អាច​បើក​ដំណើរ​ការ​អាជីវកម្មឡើងវិញ ដែលធ្វើ​ឱ្យប្រជាពលរដ្ឋ ​មានចំណូលកាន់តែច្រើន ​នឹងជម្រុញកំណើនសេដ្ឋកិច្ចជាតិឲ្យងើប​ឡើង​វិញ ។

ចំណែក លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងតំណាង​ឲ្យ​សមាជិក​សមាគម​អ្នក​ផលិត​ចំណីអាហារទាំងអស់ ​ក៏បានថ្លែងនូវការសាទរយ៉ាង​ពេញទំហឹង ចំពោះការ​ប្រកាស​បើកប្រទេសឡើងវិញ​របស់​រាជ​រដ្ឋា​ភិបាល ​ដែលនឹងធ្វើឲ្យវិស័យក្នុងស្រុកងើបឡើងវិញ ជា​ពិសេសវិស័យផលិតចំណីអាហារ។

សូមរំលឹកថា នៅក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី ០៦ឆ្នាំ និង​បើកយុទ្ធនា​ការ​ចាក់​វ៉ាក់​សាំងដល់កុមារអាយុ ​៥ ឆ្នាំ នាព្រឹកថ្ងៃទី០១ ​ខែវិច្ឆិកា ឆ្នាំ២០២១ នេះ, សម្តេចតេជោ ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា បានប្រកាសបើក​ដំណើរការ​ប្រទេស​ឡើងវិញ​គ្រប់វិស័យ ​និងការរស់នៅជាមួយកូវីដ-១៩​ តាមគន្លងថ្មី ដោយ​អនុ​វត្ត ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ។ ​ការប្រកាសបើកសង្គម-សេដ្ឋកិច្ចពេញលេញនេះ​ គឺបន្ទាប់ពីការ​អាក់​ខាន​ដោយ​សារ​​ការឆ្លង​ រីករាលដាលនៃជំងឺកូវីដ-១៩​ ក្នុងរយៈពេល ប្រមាណជិត ​០២ឆ្នាំ ​ដែលជាការឆ្លុះ​បញ្ចាំង​ពី​ភាព​ជោគ​ជ័យ​របស់​កម្ពុជា ​ក្នុងការទប់ស្កាត់​ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm