វិស័យជំរុញសេដ្ឋកិច្ចសំខាន់ៗ រំពឹងថា មានសកម្មភាព និងចរន្តវិនិយោគឡើងវិញ

2021/11/02 08:23:53 pm        387

ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ចថា ការបើកប្រទេសឡើងវិញ គឺជាការចាក់បញ្ចូលនូវមូលធននៃលំហូរសាច់ប្រាក់ មកទីផ្សារកម្ពុជា ជាពិសេស តាមរយៈវិស័យទេសចរណ៍ រួមជាមួយសកកម្មភាពក្នុងស្រុកមានភាពសស្រាក់សស្រាំ គ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា ដែលធ្វើឲ្យកម្ពុជា នឹងអាចស្របយកហិរញ្ញវត្ថុបរទេស សម្រាប់ការជំរុញសេដ្ឋកិច្ចឲ្យមានកំណើន។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងប្រាប់ភ្នាក់​ងារ​អ្នក​យកព័ត៌មាន ស្តីពីការប្រកាសបើកដំណើរការប្រទេសឡើងវិញ​របស់រាជរដ្ឋាភិបាល នៅថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះថា ការ​ប្រកាស​បើក​ប្រទេស​របស់​រាជរដ្ឋាភិបាលនៅពេលនេះ គឺជា​ការប្រែក្លាយពីវិបត្តិ ឲ្យទៅជាសក្តានុពល ក្នុងនោះ​អ្វីដែល​ជា​កត្តា​សំខាន់ គឺកម្ពុជាត្រូវ​ឈរ​ក្នុង​ភាពរឹងមាំនៃសេដ្ឋកិច្ចជាមុន ​ទើបការស្តារ ​និងអភិវឌ្ឍន៍ប្រទេស​ជំរុញ​ទៅដោយ​ភាព​រលូន​។

លោកបណ្ឌិត បន្តថា ទាក់ទងនឹងការបើកប្រទេសឡើងវិញនេះ កម្ពុជានឹងអាចស្រូបយក​តាម​រយៈនៃវិស័យ សំខាន់ៗ​មួយចំនួន ​ក្នុងការចាក់បញ្ចូលមូលធននៃលំហូរសាច់ប្រាក់ចូលក្នុងប្រទេស ក្នុងនោះវិស័យទេសចរណ៍ ​អាច​នឹង​ជួយ​ឲ្យ​មាន​កំណើន និងប្រាក់ចំណូលដល់ប្រជាជនបន្ថែម ប៉ុន្តែតិចឬច្រើន គឺវាអាស្រ័យទៅលើទឹក ​ប្រាក់ចរាចរ​ក្នុង​ប្រទេស, ប្រសិនចន្តរសេដ្ឋកិច្ចវិលជុំ និង​សស្រាក់សស្រាំ គ្រប់ជ្រុងជ្រោយ ​និងប្រទាក់ក្រឡា​ នោះទើប​ហិរញ្ញវត្ថុ​បរទេស​ជួយ​សេដ្ឋកិច្ច​ឲ្យ​មានកំណើន។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ​ថ្លែងថា​ ប្រទេសកម្ពុជារំពឹងថា នឹងទទួល​បាន​ភ្ញៀវ​ទេសចរអន្តរជាតិ ចូលមកទស្សនា ​ខណៈរដ្ឋាភិបាល បើកដំណើរការប្រទេសឡើងវិញគ្រប់វិស័យ​របស់​រាជ​រដ្ឋា​ភិបាល។

ពាក់ព័ន្ធវិស័យនេះផងដែរ បើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ រំពឹងថា អនុ​វិស័យ​សណ្ឋាគារ និងភោជនីយដ្ឋាន​ នឹងងើបឡើងវិញ​ ប៉ុន្តែស្ថិតក្នុង​កម្រិតទាប ទាំង​ទំហំ ​និងអត្រាកំណើន, ដោយសារ​ការ​រំពឹង​ទុកការងើបឡើងវិញ​ក្នុងល្បឿន​យឺត​នៃភ្ញៀវទេសចរ​អន្តរជាតិ ខណៈដែលចំនួនភ្ញៀវទេសចរជាតិ ត្រូវរំពឹងថា ​នឹងងើបឡើងវិញក្នុងសន្ទុះលឿនជាង នៅពេលដែលការរាតត្បាតក្នុងសហគមន៍​មានការ​ស្រាកស្រាន្ត​ និង​គ្រប់គ្រងបាន៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        238
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm