រដ្ឋមន្ត្រីសន្តិសុខបូស្នី ត្រូវចាប់ខ្លួនពីបទពុករលួយ

2024/12/27 03:17:29 am        195


ការិយាល័យរដ្ឋអាជ្ញា បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីសន្តិសុខបូស្នី លោក Nenad Nesic ត្រូវបានចាប់ខ្លួន នៅថ្ងៃព្រហស្បតិ៍ (ទី២៦ ខែធ្នូ) នេះ រួមជាមួយមនុស្ស ៦នាក់ផ្សេងទៀត ជុំវិញការប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ ដែលរួមទាំងការសម្អាតលុយកខ្វក់ ការរំលោភបំពានការិយាល័យ និងការទទួលសំណូក។

រដ្ឋអាជ្ញា និងក្រសួងមហាផ្ទៃនៃសាធារណរដ្ឋស៊ែប៊ី (RS) របស់បូស្នី បាន និងកំពុងស៊ើបអង្កេតលើការសង្ស័យ ដែលថា មានអំពើពុករលួយ នៅឯក្រុមហ៊ុនសាធារណៈ Roads of RS ដែលលោក Nesic ជាអ្នកគ្រប់គ្រងទូទៅពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០។

អ្នកគ្រប់គ្រងទូទៅបច្ចុប្បន្នរបស់ក្រុមហ៊ុននេះ គឺលោក Milan Dakic ក៏ត្រូវបានចាប់ខ្លួនផងដែរ រួមជាមួយនឹងលោក Mladen Lucic ដែលជាបងប្រុសរបស់អតីតរដ្ឋមន្ត្រីរូបនោះ។

ភ្លាមៗនេះ គ្មានអ្នកណាម្នាក់មកពីក្រុមហ៊ុននេះ អាចធ្វើការអត្ថាធិប្បាយអ្វីបានឡើយ។ លោក Nesic លោក Dakic និងលោក Lucic មិនអាចទាក់ទងសុំការអត្ថាធិប្បាយបាននោះទេ។ ជាមួយគ្នានេះ អយ្យការមិនបានបញ្ចេញឈ្មោះមនុស្ស ៤នាក់ផ្សេងទៀតដែលត្រូវបានចាប់ខ្លួនដូចគ្នានោះដែរ។

ប្រមុខ RS លោក Milorad Dodik ដែលខ្លួនលោកផ្ទាល់ត្រូវបានកាត់ទោសនៅក្នុងតុលាការរដ្ឋរបស់បូស្នី ពីបទប្រឆាំងនឹងការសម្រេចរបស់បេសកជនសន្តិភាពអន្តរជាតិ លោក Christian Schmidt បានចោទប្រកាន់ការិយាល័យរបស់រដ្ឋអាជ្ញាថា មានយុទ្ធនាការធ្វើទុក្ខបុកម្នេញប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលស៊ែប៊ី៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        66
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        57
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm