សិស្សថ្នាក់ទី១២ គាំទ្រប្រសាសន៍សម្តេចតេជោ សម្រាប់ការរៀបចំប្រឡងបាក់ឌុបឆ្នាំនេះជាធម្មតា

2021/11/02 08:36:34 pm        654

កណ្ដាល ៖ បណ្តាសិស្សានុសិស្សកំពុងសិក្សានៅថ្នាក់ទី១២ នៅថ្ងៃទី២ខែវិច្ឆិកានេះ បានសំដែងការបង្កើនខិតខំប្រឹងប្រែងរៀនសូត្រ និងសូមគាំទ្រប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃម្សិលមិញចំពោះការប្រកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំសិក្សា២០២១នេះ ​ត្រូវតែរៀបចំប្រឡងឆ្នាំនេះ​ដូច​ធម្មតា ដោយមិនមានអោយជាប់ទាំងស្រុងដូចឆ្នាំមុននោះទេ។

បណ្តាសិស្សានុសិស្សថ្នាក់ទី១២ វិទ្យាល័យ ហ៊ុន សែនតាខ្មៅ ក៏ដូចវិទ្យាល័យផ្សេងៗ បានថ្លែងថា ចាប់តាំងពី​ពួក​គេ​​បានចាប់ផ្តើមចូលសិក្សាថ្នាក់ទី១២មក បើទោះមានមេរោគកូវីដ១៩បង្កជាបញ្ហា​ប្រឈម​ក៏ដោយ ​ក៏ពួកគេទាំងអស់​គ្នា​បាន​ខិតខំប្រឹងប្រឹងស្វះស្វែងរកការរៀន​សូត្រតាម​ប្រព័ន្ធ​អេឡិចត្រូនិចផង ​និងនៅក្នុងថា្នក់ផងរហូតមកដល់បច្ចុប្បន្ន ​ហើយ​ពួកគេនៅតែបន្តបង្កើន​ការ​ខិតខំរៀន​រហូតដល់ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិនៅថ្ងៃទី៦​ ខែធ្នូខាងមុខនេះ ។

សិស្សថ្នាក់ទី១២ ថ្លែងថា ​ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​នៅ​ថ្ងៃ​ម្សិល​មិញ គេចាត់ទុកថា ជាការដាសតឿនក្រើនរំលឹកដ៏ល្អបំផុត ហើយវាក៏មិនទាន់​ហួស​ពេលសម្រាប់​សិស្សដែល​ស្នើ​សម្តេច​សុំ​ជាប់​ដោយស្វ័យប្រវត្តិ ខណៈការប្រឡងបាក់ឌុប​នៅ​សល់ពេលវេលារហូតជាង ១ខែទៀតឯណោះ។

តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រកាសបិទយុទ្ធនាការ ចាក់វ៉ាក់សាំង​ជំងឺ​កូវីដ១៩ សម្រាប់​អ្នក​មាន​អាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ ​កុមារអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា​ ឆ្នាំ២០២១ សម្តេច​ បាន​ប្រកាសអោយរៀបចំការប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ​ ហើយក៏សូមផ្តាំផ្ញើអោយក្មួយៗ ​ចៅៗ ដែល​ជា​សិស្ស​ថ្នាក់ទី១២ទាំងអស់​សូមផ្តល់ការយោគយល់​ និងត្រូវបានខិតខំរៀនត្រៀមប្រឡង​ដើម្បីអនាគតរបស់ខ្លួន។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំសិក្សាឆ្នាំ២០២០ កន្លងទៅនេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ត្រូវ​បាន​អាក់​ខាន​មិនបានប្រឡង​ ដោយសារកម្ពុជា ជួបរងការផ្ទុះរាតត្បាត​មេរោគ​កូវីដ១៩ខ្លាំង​នៅក្នុងសហគមន៍ ហើយកាល​នោះ​សិស្ស​ថ្នាក់​ទី១២ ត្រូវបានអោយជាប់ជាស្ថាពរទាំង​អស់​ដោយគ្មាននិទ្ទេស ​ខណៈសិស្សានុសិស្ស​កាល​នោះ​គឺ​បាន​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្របាន​ច្រើនជាង​នៅក្នុងឆ្នាំនេះ៕

អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm