នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ៖ បើគ្មាននយោបាយឈ្នះ ឈ្នះ ទេ ការបញ្ចប់សង្រ្គាមនៅ​កម្ពុជា​មិនងាយស្រួលនោះឡើយ

2024/12/27 04:27:07 pm        228

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និង​ជា​ប្រធាន​ក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះ ឈ្នះ បានលើកឡើងថា ប្រសិន​បើ​គ្មាន​នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាទេនោះ ការ​បញ្ចប់​សង្រ្គាម​នៅ​កម្ពុជាមិនងាយស្រួល​នោះឡើយ ហើយ​បច្ចុប្បន្ន​សន្តិភាព​គឺ​បាន​កំពុង​លេច​ខ្ពស់​ត្រដែត​សម្រាប់​កម្ពុជា​ក្នុងដំណាក់កាលជាបន្តបន្ទាប់មកនេះ ខណៈគុណតម្លៃ នៃសន្តិភាព ដែល​បាន​មក​ដោយ​គោល​នយោបាយឈ្នះ ឈ្នះ គឺមានសារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា​។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការសាងសង់វិមានឈ្នះ ឈ្នះ និង​ការ​រៀបចំ​អបអរសាទរខួប២៦ឆ្នាំ នៃទិវា«សន្តិភាព»នៅកម្ពុជា នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បាន​រំលេច​អំពី​គុណបំណាច់ និងការលះបង់របស់សម្តេចតេជោ ហ៊ុន សែន ទាំងកម្លាំងកាយចិត្ត ដើម្បី​បុព្វ​ហេតុ​ជាតិ​មាតុភូមិ រហូតបានធ្វើឲ្យកម្ពុជាទទួលបានសុខសន្តិភាពពិតប្រាកដនៅថ្ងៃទី២៩ ខែ​ធ្នូ ឆ្នាំ១៩៩៨នោះ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា ការអនុវត្តន៍ដ៏ជោគជ័យនៃ នយោបាយឈ្នះ ឈ្នះ និង ជា​មេរៀនក្នុងប្រវត្តិសាស្រ្ត ដែលបានទទួលអំពីនយោបាយឈ្នះ ឈ្នះ ទាំងយុទ្ធសាស្រ្ត យុទ្ធវិធី និង​ទាំង​ប្រតិបត្តិ ហើយការសាងសង់នូវិមានឈ្នះ ឈ្នះ នៅភ្នំពេញ ឧត្តរមានជ័យ ប៉ៃលិន និង​ខេត្ត​កោះកុង​នេះ គឺបានរៀបរាប់ និងចង់ក្រងអំពីដំណើរការ នៃនយោបាយឈ្នះ ឈ្នះ ដែល​បាន​នាំ​ឲ្យ​កម្ពុជា​មានសុខសន្តិភាព ពេញលេញពិតប្រាកដនោះ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានលើកឡើងផងដែរថា គុណតម្លៃ នៃ​សន្តិភាព​ដែល​កើត​ចេញ​ពី​នយោបាយ​ឈ្នះ ឈ្នះនេះ គឺ​ពិត​ជា​មាន​សារៈសំខាន់ខ្លាំងណាស់ ហើយ​សំឡេង នៃ​សន្តិភាព​នៅ​កម្ពុជា ជាមួយនិងនយោបាយឈ្នះ ឈ្នះនេះ គឺបានផ្តល់នូវការអភិវឌ្ឍ ហើយ​បាន​ផ្តល់​នូវ​យុទ្ធសាស្រ្ត​ថ្មីទៀតសម្រាប់បន្តការការពារសន្តិភាពទៅមុខទៀតដ៏យូរអង្វែង។

សូមបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ គឺមានរយៈពេល២៦ឆ្នាំហើយ (២៩ធ្នូ ឆ្នាំ​១៩៩៨ ២៩ ធ្នូ ឆ្នាំ២០២៤) ជាថ្ងៃសច្ចភាពនៃប្រវត្តិសាស្ត្រ ដែល​កម្ពុជា​បាន​បញ្ចប់​សង្រ្គាម​ស៊ីវិល​ទាំង​ស្រុង ទទួលបានសន្តិភាពពេញផ្ទៃប្រទេសក្រោមឆ័ត្រនយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយ​ក៏​ត្រូវ​ជា​ខួប​១​ឆ្នាំ​គត់ ក្រោយរាជរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរា​ល់​ឆ្នាំ​ជា ​«ទិវាសន្តិភាពនៅកម្ពុជា»ផងដែរនោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        16
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm