សហជីពនៅកម្ពុជាអបអរសាទរទិវាសន្តិភាពដោយអះអាងថា ដោយសារសន្តិភាពពេញលេញ ទើប​វិស័យការងារនៅកម្ពុជារីកចម្រើនដែលបង្កើតឱកាសការងាររាប់លានកន្លែង

2024/12/27 04:42:20 pm        468

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាខួបទី២៦​ឆ្នាំ​នៃ​សន្តិភាព​ពេញ​លេញ​នៅ​កម្ពុជា​ក្រោយ​ពី​រដ្ឋាភិបាល​ជំនាន់នោះ​ដឹកនាំ​ដោយសម្តេចតេជោ ហ៊ុន សែន បានស្វែងរកដោយលំបាកជូន​ប្រជាជាតិ​កម្ពុជា។ ទន្ទឹមនឹងនេះ ក្នុងដំណើរសន្ដិភាពរយៈពេល ២៦ឆ្នាំនេះ វិស័យសេដ្ឋកិច្ច វិស័យ​ការងារ រោងចក្រ សហគ្រាស និងវិស័យឯកជន​នានាក៏​ចាប់​ផ្ដើម​ងើប​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​។ សន្តិភាព គឺជាគ្រឹះនៃការអភិវឌ្ឍមានន័យថា ទាល់តែមានសន្តិភាពទើបរាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋមានពេលវេលា​ក្នុង​ការគិតគូរ​អំពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ក៏​ដូច​ជា​សេដ្ឋកិច្ច​គ្រួសារ​។ ទាំ​ងនេះ គឺជាការអះអាងរបស់ប្រធានសហជីពធំៗនៅកម្ពុជា។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា សុខសន្ដិភាព​ជា​កត្តា​ចាំបាច់ ​មិនមែនសំខាន់តែនៅក្នុងប្រទេសយើងទេ ប៉ុន្ដែវាសំខាន់នៅលើពិភពលោក ប្រជា​ពលរដ្ឋ​គ្រប់​​គ្នាប្រាថ្នាសន្ដិភាព។ គុណបំណាច់ និងស្នាដៃដ៏ធំធាងរបស់សម្ដេចតេជោ ហ៊ុន សែន មិន​អាច​បំភ្លេច​បានទេ ការលះបង់របស់សម្ដេចបាននាំមកការអភិវឌ្ឍ ការវិនិយោគគ្រប់ទម្រង់ គ្រប់រូបភាព​ទាំង​អស់ និងភាពសុខសាន្តរបស់ពលរដ្ឋកម្ពុជា។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានកត់សម្គាល់ថា ចាប់ពីឆ្នាំ ១៩៩៨ មកដល់បច្ចុប្បន្ននេះគឺមានការប្រែប្រួលយ៉ាងខ្លាំង។ បើនិយាយពីកម្មករយើង គឺត្រូវ​មក​ធ្វើ​ការងារឆ្ងាយពីផ្ទះ ឃ្លាតឆ្ងាយពីស្រុកកំណើត មកធ្វើការនៅភ្នំពេញ ប៉ុន្ដែពេលនេះ​ការងារ​ទៅ​ដល់​ផ្ទះ​ពួកគាត់អស់ហើយ គឺរោងចក្រ បានបើកនៅក្បែរផ្ទះពួកគាត់ដូចជា ខេត្តតាកែវ កំពង់ស្ពឺ ស្វាយរៀង ខេត្តកណ្ដាលជាដើម។

ជាមួយគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ក៏បានចូល​រួម​អបអរ​សាទរ​ទិវា​សន្ដិភាព​នៅ​កម្ពុជា ពីមុនឆ្នាំ១៩៩៨ មានរោងចក្រកាត់ដេរពីរ ឬបីកន្លែងទេ ហើយម្នាក់ៗ​ចាប់​ផ្ដើម​​ស្គាល់​លុយដុល្លារចាយ ហើយប្រាក់ឈ្នួលត្រឹមតែ ៣០ ទៅ៤០ ដុល្លារទេ ប៉ុន្ដែរហូត​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​រោងចក្រ​ស្ទើ​តែ​គ្រប់​ទី​កន្លែង​ដែល​បាន​និង​កំពុង​បង្កើត​ឱកាស​ការងារ​ជូន​ពលរដ្ឋ​រាប់​លាន​កន្លែង​ដើម្បី​ពង្រីក និងកែប្រែជីវភាព។

សម្រាប់ប្រធានសហជីពនៅកម្ពុជា ទាល់តែមានសន្តិភាពទើបអាចនិយាយ បាន​អំពី​ការ​បណ្តុះ​បណ្តាល​ធន​ធានមនុស្ស ការអភិវឌ្ឍវិស័យសុខាភិបាល និងការកម្សាន្តសប្បាយ។ ទាល់​តែ​មាន​សន្តិភាព​ទើបអាចនិយាយពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ក៏ដូចជាសិទ្ធិសេរីភាពផ្សេងៗទៀត។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ៖ យើងឃើញថា ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​ដូចជា ភូមា បង់ក្លាដែស ដែលពោរពេញ​ទៅ​ដោយ​សង្រ្គាម​ផ្ទៃ​ក្នុង​កាប់​សម្លាប់​គ្នា​អត់​មាន​បរទេស​ណាមួ​យជួយគាត់បាននោះទេ។ តែកម្ពុជាមានសន្ដិភាព ធ្វើឱ្យកម្ពុជាទទួល​បាន​ឱកាស​វិនិយោគ​ដែល​ពួកគេផ្លាស់ទីតាំងពីប្រទេសមានសង្រ្គាមមក។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានកត់សម្គាល់ថា នៅតាម​ប្រទេស​នានា​លើ​ពិភព​លោកដូចជានៅមញ្ឈឹមបូពា៍ អ៊ីស្រាអែល អ៊ីរ៉ាក់ អ៊ីរ៉ង រុស្ស៊ី អ៊ុយក្រែន ភូមា គឺ​សង្រ្គាម​ទាំង​អស់​នេះ នឹងធ្វើឱ្យពលរដ្ឋខ្មែរពិចារណាថា បើប្រទេសមានសង្រ្គាម នឹងបាត់បង់អ្វីៗគ្រប់យ៉ាង ទាំង​ការងារ ទាំងប្រាក់ចំណូល ទាំងជីវិតថែមទៀតផង។

សម្រាប់ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បើសិន​ជា​កម្ពុជា​នៅ​តែ​មាន​សង្រ្គាម​ គឺនឹងគ្មានអ្នកវិនិយោគមកកម្ពុជាទេ យើងមើលជាក់ស្ដែងប្រទេសបង់ក្លាដែស គេរើរោង​ចក្រ​ចេញ​អស់​ហើយ ព្រោះអ្នករកស៊ីគេចង់ចំណេញ ប៉ុន្ដែបើប្រទេសនោះគ្មានស្ថិរភាពនយោបាយ គ្មាន​សន្ដិភាព តើឱ្យគេនៅរកស៊ីម៉េចបាន។

ជាមួយគ្នានេះ ប្រធានសហជីពធំៗនៅកម្ពុជា បានអះអាងថា ការមើលស្រាលសន្តិភាព គឺជា​កា​រ​ផ្តល់​តម្លៃដល់សង្គ្រាមដែលបំផ្លិចបំផ្លាញជាតិ និងជាពិសេសគឺជាការជាន់ឈ្លីសិទ្ធិមនុស្ស និង​ប្រជា​ធិបតេយ្យ​យ៉ាងធ្ងន់ធ្ងរ។

សម្រាប់លោកទាំងបី រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​មាន​គោលការណ៍​យ៉ាង​ច្បាស់​លាស់​បំផុត​ នោះគឺយកសន្តិភាពដើម្បីជំរុញការអភិវឌ្ឍ និងយកការអភិវឌ្ឍដើម្បីពង្រឹងសន្តិភាព៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        209
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm