ក្មេងទំនើង៦នាក់កាន់ដាវ និងកាំបិតត្រូវបានសមត្ថកិច្ចចាប់បញ្ជូនមកតុលាការ​ចាត់វិធានការ​តាមផ្លូវច្បាប់

2024/12/27 05:17:25 pm        291

លោកវរសេនីយ៍ឯកសោម សោភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀងឲ្យដឹង​នៅ​រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថា​កម្លាំង​នគរបាល​បាន​សហការ​ជាមួយ​នឹង​ប្រជា​ការពារ​ធ្វើ​ការ​ចាប់ឃាត់ខ្លួនក្មេងទំនើងចំនួន ៦នាក់ ក្រោយពីមន្ត្រី​មាន​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ពី​មូល​ដ្ឋាន​ថា​មានក្មេង​ធ្វើសកម្មភាព ជិះម៉ូតូចំនួន ៣គ្រឿង កាន់ដាវ និងកាំបិត អូស​តាម​បណ្តោយ​ផ្លូវ​ថ្នល់​ធ្វើ​សកម្មភាព ក្នុងភូមិសាស្ត្រ ឃុំពោធិរាជ និងឃុំដូនសរ កាលពីថ្ងៃ២៥ ខែធ្នូ ឆ្នាំ​២០២៤ ។

លោកអធិការបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង ៦នាក់ បាន​ឆ្លើយ​សារភាព​ថា ​នៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៤ វេលាម៉ោង១រសៀល បក្សពួកខ្លួន បានបបួលគ្នាជិះម៉ូតូចំនួន ៣គ្រឿង​បាន​ដាក់ដាវ និងកាំបិតក្នុងកែបម៉ូតូជិះចេញពីឃុំធ្លក ស្រុកស្វាយជ្រំ ក្នុង​គោល​បំណង​ជិះ​ម៉ូតូ​ដើរ​លេង​នៅ​ក្នុង​ក្រុងស្វាយរៀង រហូតដល់ម៉ោង១និង៥០នាទីរសៀល ទើប​ពួក​គាត់​បាន​បបួល​គ្នា​ជិះម៉ូតូ​ចេញពីក្រុងស្វាយរៀងវិញ មកដល់ចំណុចលើភូមិទទា សង្កាត់ចេក ក្រុង​ស្វាយរៀង​ ក៏កាន់ដាវ និងកាំបិតអូសតាមបណ្តោយថ្នល់បានចម្ងាយប្រហែល ១៥០០ម៉ែត្រ ក៏​ឈប់​អូស​ក៏​ជិះម៉ូតូទៅដល់ភូមិអញ្ចាញ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ក្រុមបក្ស​ពួក​ខ្លួន​ក៏​កាន់​ដាវ​និង​កាំបិត​អូស​លើ​ថ្នល់ម្តងទៀតបានចម្ងាយប្រហែល៥០០ម៉ែត្រទើបឈប់បាននាំគ្នាជិះម៉ូតូចូលផ្ទះ។

បន្ទាប់​មកក៏យកដាវ និងកាំបិតដាក់ក្នុងកែបម៉ូតូបបួលគ្នាជិះម៉ូតូដើរលេង ទៅ​កញ្ចុះ​លក់​ដូរ​ដង​ព្រែក​ស្ថិត​នៅ​ភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ពេលក្រុមបក្សពួកខ្លួនកំពុងអង្គុយលេង ស្រាប់​តែ​សមត្ថកិច្ច​មកដល់បានឃាត់ពួកខ្លួនទាំង៦នាក់ និង​ដក​ហូត​វត្ថុ​តាង​កាំបិត និង​ដាវ​នៅក្នុ​ង​កែប​ម៉ូតូ​របស់​ពួកខ្លួន។

ក្រោយពីបានស្តាប់ចម្លើយសារភាពរបស់មុខសញ្ញាក្មេងទំនើងរួចហើយ លោកអធិការ​នគរបាល​ស្រុក​ស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្ត និង​បាន​សុំ​យោបល់ ​លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឃាត់ខ្លួនមុខ​សញ្ញា​ក្មេង​ទំនើង​ទាំង ៦នាក់នៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ។

រហូតដល់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បាន​បញ្ជូន​ក្រុម​ក្មេងទំនើងទៅផែនការងារនគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm