រុស្ស៊ី ដាក់កំហុសលើអ៊ុយក្រែនសម្រាប់ការវាយប្រហារជាបន្តបន្ទាប់លើធនាគារ និងនគរបាល

2024/12/27 06:27:32 pm        155

ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់អង្គភាពសេវាសន្តិសុខអ៊ុយក្រែនថាបានបង្កជម្លោះដោយការលួចដុត និងការវាយប្រហារគ្រាប់បែកចំនួន៥៥លើក ទៅលើធនាគារ ការិយាល័យប្រៃសណីយ៍ និងរថយន្តនគរបាល នៅទូទាំងប្រទេស។

ក្រសួងមហាផ្ទៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនសង្ស័យចំនួន៤៤នាក់ត្រូវបានចាប់ខ្លួន ដែលភាគច្រើនជាមនុស្សចាស់ និងអនីតិជនដែល «កំពុងស្វែងរកលុយដ៏ងាយស្រួលតាមរយៈអំពើទុច្ចរិត»។ ក្រសួងនិយាយថា ជនបង្កអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់២០ឆ្នាំ។

ជនសង្ស័យបានធ្វើសកម្មភាពតាមការណែនាំរបស់អ្នកគ្រប់គ្រងអនាមិក ដែលបានទទួលតាមរយៈទូរស័ព្ទ ឬការផ្ញើសារ។ ក្រសួងនិយាយថា «អង្គភាពសេវាសន្តិសុខអ៊ុយក្រែន គឺនៅពីក្រោយការរៀបចំឧក្រិដ្ឋកម្មទាំងនេះ» ដោយអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន។

ក្រសួងបានបញ្ជាក់ថា «សកម្មភាពខុសច្បាប់» ចំនួន៥៥លើក ត្រូវបានរាយការណ៍នៅចន្លោះថ្ងៃទី១៨ ខែធ្នូ ដល់ថ្ងៃទី២៦ខែធ្នូ នៅក្នុងតំបន់ជាច្រើន។ ក្នុងវិធានការនានា ជនល្មើសបានញុះញង់ពលរដ្ឋឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ដោយសន្យាផ្តល់រង្វាន់ជាលុយ»។

រុស្ស៊ី បានឃើញរលកនៃការបំផ្លិចបំផ្លាញ និងការវាយប្រហារទ្រង់ទ្រាយតូចៗជាច្រើន ចាប់តាំងពីខ្លួនបានចាប់ផ្តើមយុទ្ធនាការ នៅក្នុងប្រទេសអ៊ុយក្រែន ឆ្នាំ២០២២។

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        47
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        47
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm