ឧត្តមសេនីយ៍ឯក សុខ វាសនា បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន នៃកិច្ចការងារ​គ្រប់គ្រងជន​អន្តោប្រវេសន៍នៅកម្ពុជា

2024/12/27 06:59:44 pm        158

ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងពីបញ្ហា​ប្រឈម​មួយចំ​នួន នៃកិច្ចការងារគ្រប់គ្រងជនអន្តោប្រវេសន៍នៅកម្ពុជា ក្នុងនោះរួមមាន បញ្ហា​កង្វះ​មន្ត្រី​ជំនាញ ,បញ្ហាទីតាំងដាច់ស្រយាលមានជនបរទេសស្នាក់នៅ ដែលមាន​ការ​លំបាក​ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ និងបញ្ហាអាជ្ញាធរមូលដ្ឋាននៅស្ទាក់ស្ទើរក្នុងការផ្តល់លិខិត និងឯកសារបញ្ជាក់នានា តាម​ច្បាប់​កំណត់ជូនជនបរទេសអន្តោប្រវេសន្តស្របច្បាប់ជាដើម។

ការថ្លែង​បញ្ជាក់បែបនេះធ្វើឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និង​លើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៥ របស់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ នៃ​ក្រសួង​មហា​ផ្ទៃ នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ ។

ឧត្តម​សេនីយ៍ឯក សុខ វាសនា ក៏បានពាំនាំនូវប្រសាសន៍ចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបាន​គូស​បញ្ជាក់​ដោយ​សង្កត់​ធ្ងន់​ថា "យើងពុំគួរបន្តលើកឡើងជាបញ្ហាប្រឈមដដែលៗ ពីមួយឆ្នាំទៅមួយឆ្នាំ តទៅ​ទៀត​នោះ​ទេ ត្រូវរួមគ្នារិះរកវិធី និងយន្តការដោះស្រាយឱ្យអស់ពីលទ្ធភាព។ ដោយឯកឧត្តមបានលើកយកឧទាហរណ៍ខ្លះ ដែលជាបញ្ហា​ប្រឈម​ពាក់​ព័ន្ធ​សមត្ថកិច្ចរ​បស់​យើង​មក​បញ្ជាក់​ជូនដូចជា៖ បញ្ហាកង្វះមន្ត្រីជំនាញ យើងអាចពិចារណារៀប​ចំ​ និង​ផ្តល់​នូវ​ការ​បណ្តុះ​បណ្តាល បញ្ហាទីតាំងដាច់ស្រយាលមានជនបរទេសស្នាក់នៅ ដែលមាន​ការ​លំបាក​ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ ដែលយើងអាចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទៅឱ្យដល់ និងត្រួត​ពិនិត្យ​ឱ្យ​បាន​ម៉ត់ចត់ និងបញ្ហាអាជ្ញាធរមូលដ្ឋាននៅស្ទាក់ស្ទើរក្នុងការផ្តល់លិខិត/ឯកសារបញ្ជាក់នានា តាម​ច្បាប់​កំណត់ជូនជនបរទេសអន្តោប្រវេសន្តស្របច្បាប់ ដែលយើងអាច​ធ្វើ​បាន​តាមរយៈ​ការ​បន្ត​ចុះ​ផ្សព្វ​ផ្សាយ​ពន្យល់ណែនាំជូនអាជ្ញាធរមានសមត្ថកិច្ចឱ្យបានយល់ជ្រួតជ្រាបជាដើម ដែលបញ្ហា​ប្រឈម​ខាង​លើនេះ ត្រូវបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ រហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ចំណុចខ្វះខាតទាំងនេះ ជាកត្តាខាងក្នុង រួមផ្សំ​មួយ​ផ្នែក​នៃ​ការ​បន្ត​លួច​ជ្រៀត​ចូល និងសម្ងំស្នាក់នៅដោយខុសច្បាប់ដោយជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា យើង​បន្តកើតមាន។ ជាមួយគ្នានេះ ឯកឧត្តម សុខ វាសនា បានពិនិត្យឃើញថា សកម្មភាព​ជួញ​ដូរ​គ្រឿង​ញៀន និងការនាំស្ត្រីខ្មែរទៅក្រៅប្រទេសខុសច្បាប់ ដោយពេល​កន្លង​ទៅ​យើង​បាន​ទប់ស្កាត់ និង បង្ក្រាបបានជាច្រើនករណីនៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និង​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ហើយដែលករណីនេះក៏អាចកើតមានតាមបណ្តាច្រករបៀង និងដោយមធ្យោយ​ផ្សេង​ៗទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        239
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        236

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm