នគរបាលបង្ហាញមុខជនសង្ស័យ ១២នាក់ពាក់ព័ន្ធបទល្មើស ៧ករណី

2024/12/27 07:51:20 pm        167

ជនសង្ស័យប្រុស-ស្រី ១២នាក់ ពាក់ព័ន្ធបទល្មើស ៧ករណី រួមមានករណីឆក់ ប្លន់ ... ត្រូ​វ​បាន​កម្លាំង​ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោយស្រា​វជ្រាវ​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់។

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានីភ្នំពេញប្រាប់ឲ្យដឹងថា រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការ​ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ ៧មករា ,កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួន​ជន​សង្ស័យ​ជា​បន្ត​បន្ទាប់សរុប ១២ នាក់ (ស្រី ០៣នាក់) ពាក់ព័ន្ធបទល្មើសចំនួន ០៧ ករណី ។

ករណីទី១ ឆក់យកទូរសព្ទ័ដៃពីប្រជាពលរដ្ឋ នៅចំណុចផ្សារជីបម៉ុង ផ្លូវលេខ១៦៩ ភូមិ០៤ សង្កាត់​អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង​១៤ និង១០ នាទី។

ករណីទី២ ឆក់យកទូរសព្ទ័ដៃ នៅចំណុចមុខផ្ទះលេខ២AE0 ផ្លូវព្រះមុន្នីវង្ស ភូមិ០៣ សង្កាត់​បឹង​ព្រលឹត ​ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង​៣៤ នាទី។

ករណីទី៣ ឆក់យកទូរសព្ទ័ដៃ នៅចំណុចមុខផ្ទះលេខ៤៨ ផ្លូវលេខ១៦១ ភូមិ០៦ សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០១ និង៤០ នាទី។

ករណីទី៤ ឆក់យកទូរសព្ទ័ដៃ នៅចំណុចមុខផ្ទះលេខ៣៩ ផ្លូវលេខ២៣២ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ​៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៧ និង ០៥ នាទី ។ ករណីទី៥ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅចំណុចមុខក្លឹបហាត់ប្រាណ ផ្លូវ​ជាតិ​លេខ​២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង ៣០ នាទី

។ ករណីទី៦ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើកាំបិត​ផ្គាក់​កាប់​ប្លន់​យកម៉ូតូ ១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ​ភ្នំពេញ ១KC-៩៧៤៤) នៅចំណុចចុងស្ពានព្រែកសំរោង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៣ និង១៥ នាទី ។ ករណី​ទី៧ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅចំណុចមុខក្លឹបហាត់ប្រាណ ផ្លូវជាតិ​លេខ​២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង ៣០ នាទី ។

ចំពោះជនសង្ស័យ និងវត្ថុតាង​ជំនាញ​ការិយាល័យ​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី៕ តារាវុទ្ធី

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        46
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        134
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        246

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm