ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ មេដឹកនាំចិន លោក Xi នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី ក្នុងឆ្នាំ២០២៥

2024/12/27 08:39:47 pm        93

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី ដកស្រង់សម្តីឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំទីក្រុងប៉េកាំង បាននិយាយនៅព្រឹកថ្ងៃសុក្រ (២៧ ធ្នូ) នេះថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចទៅរុស្ស៊ី នៅឆ្នាំ២០២៥។

លោកឯកអគ្គរដ្ឋទូត អ៊ីហ្គោ ម័រហ្គូលូវ (Igor Morgulov) បានប្រាប់ RIA ថា "សម្រាបចំណងទ្វេភាគីកាន់តែរឹងមាំ ផែនការសមស្របកំពុងត្រូវបានគូរឡើងយ៉ាងសកម្ម ហើយអ្វីដែលអាចប្រាប់បានគឺថា ប្រធាននៃសាធារណៈរដ្ឋប្រជាមានិតចិន ត្រូវបានរំពឹងថានឹងនៅកាន់ប្រទេសរុស្ស៊ី នៅឆ្នាំក្រោយនេះ"។

ក្រសួងការបរទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបញ្ជាក់ទេ។

មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅបំពេញទស្សនកិច្ចនៅចិន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រកាសភាពជាដៃគូ "គ្មានដែនកំណត់" ប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលលោកបញ្ជូនទាហានរាប់ម៉ឺននាក់ចូលអ៊ុយក្រែន។ លោកបាននៅទីក្រុងប៉េកាំង ម្តងទៀតកាលពីខែឧសភា ឆ្នាំមុន បន្ទាប់ពីការបោះឆ្នោតឡើងវិញ ដោយស្វាគមន៍ "យុគសម័យថ្មី" នៃទំនាក់ទំនងដែលផ្តោតលើការប្រឆាំងនឹងគោលនយោបាយសហរដ្ឋអាមេរិក។

លោក ស៊ី ត្រូវបានស្វាគមន៍នៅក្នុងវិមានក្រឹមឡាំងថាជា "មិត្តសម្លាញ់" ក្នុងឆ្នាំ២០២៣ បន្ទាប់ពីលោកទទួលបានអាណត្តិទី៣ ដែលមិនធ្លាប់មានពីមុនមក។ ចំពោះជម្លោះអ៊ុយក្រែន ប្រទេសចិន ដែលធ្វើការជាមួយប្រេស៊ីល បានដាក់ចេញនូវផែនការសន្តិភាពសម្រាប់សង្គ្រាម ដោយអំពាវនាវឱ្យបង្កកសមរភូមិ និងគិតគូរពីផលប្រយោជន៍សន្តិសុខរបស់ភាគីទាំងពីរ។ រុស្ស៊ី បានបង្ហាញការគាំទ្រចំពោះសំណើនេះ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        8
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        9
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm