អ៊ុយក្រែន៖ ទាហានកូរ៉េខាងជើង ប្រឈមមុខនឹងកង្វះទឹកផឹក នៅក្នុងតំបន់ Kursk របស់រុស្ស៊ី

2024/12/27 08:46:14 pm        169

ក្រសួងការពារជាតិអ៊ុយក្រែន និយាយថា ទាហានកូរ៉េខាងជើងដែលកំពុងប្រយុទ្ធរួមជាមួយ​រុស្ស៊ីប្រឆាំង​កងកម្លាំងអ៊ុយក្រែន កំពុងប្រឈមមុខនឹងការលំបាកផ្នែកដឹកជញ្ជូន រួមទាំងខ្វះទឹកផឹកផងដែរ។ ទាហានកូរ៉េខាងជើងប្រហែល១១.០០០នាក់ ត្រូវបានគេជឿថា ត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែន បាននឹងកំពុងធ្វើប្រតិបត្តិការវាយលុកឆ្លងព្រំដែន។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិអ៊ុយក្រែន បានបង្ហោះពីការវិភាគអំពីប្រតិបត្តិការរបស់ទាហានកូរ៉េខាងជើងនៅលើបណ្តាញផ្សព្វផ្សាយសង្គម កាលពីថ្ងៃព្រហស្បតិ៍។

ទីភ្នាក់ងារបាននិយាយថា ទាហានកូរ៉េខាងជើងបានស្លាប់និងរងរបួសច្រើនពីការវាយប្រហាររបស់អ៊ុយក្រែន ប៉ុន្តែពួកគេត្រូវបានបំពេញបន្ថែមដោយគ្រាប់រំសេវ និងស្បៀងអាហាររបស់រុស្ស៊ី ហើយបានបន្តប្រតិបត្តិការរបស់ពួកគេ។

ទីភ្នាក់ងារអ៊ុយក្រែន បាននិយាយថា ការថយចុះខ្លាំងនៃទំនាក់ទំនងតាមវិទ្យុទាក់ទងក្នុងចំណោមអង្គភាពកងទ័ពកូរ៉េខាងជើង ត្រូវបានគេសង្កេតឃើញថា បណ្តាលមកពីការវាយលុកដោយជោគជ័យរបស់កងកម្លាំងអ៊ុយក្រែនលើមជ្ឈមណ្ឌលទំនាក់ទំនងដ៏សំខាន់មួយរបស់ពួកគេ។

ទីភ្នាក់ងារនេះ បាននិយាយថា ទាហានកូរ៉េខាងជើង បច្ចុប្បន្ន ប្រឈមមុខទៅនឹងបញ្ហាផ្គត់ផ្គង់ ហើយថែមទាំង ខ្វះទឹកផឹក ផងដែរ។

ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា កងកម្លាំងរុស្ស៊ី បានដណ្តើមយកទីតាំងលំនៅចំនួនពីរកន្លែងនៅតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ដោយមួយកន្លែងដណ្តើមបានកាលពីថ្ងៃពុធ និងមួយកន្លែងទៀតកាលពីថ្ងៃព្រហស្បតិ៍ ជាសញ្ញានៃការវាយលុកកាន់តែខ្លាំងរបស់រុស្ស៊ីនៅក្នុងតំបន់នោះ។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        305
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        304
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm