ប្រទេសកូរ៉េខាងត្បូង បានបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែងរបស់ប្រធានាធិបតីស្តីទី លោក Han Duck-soo ដោយដំណើរការនេះកើតមានឡើង ក្នុងរយៈ ២សប្តាហ៍បន្ទាប់ពីសភា បានបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែងប្រធានាធិបតី លោក Yoon Suk Yeol។
សមាជិកសភាសរុបចំនួន ១៩២នាក់ បានបោះឆ្នោត ដើម្បីចោទប្រកាន់រូបលោក ពោលគឺច្រើនជាង ១៥១សំឡេងដែលត្រូវការ ដើម្បីឱ្យការបោះឆ្នោតនេះទទួលបានជោគជ័យ៕

