ព្យុះ Elena វាយបក់លើប្រទេសក្រិក បណ្តាលឲ្យមានភាពចលាចលចរាចរណ៍ និងទឹកជំនន់

2024/12/27 10:48:46 pm        64

ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសក្រិកបានទប់ទល់ទៅនឹងអាកាសធាតុសើមបណ្តាលមក ពីព្យុះមានឈ្មោះថា Elena ចាប់តាំងពីថ្ងៃបុណ្យណូអែល ដែលបណ្តាលឱ្យមានការរំខានដល់ការធ្វើចរាចរណ៍ និងទឹកជំនន់ នៅទូទាំងប្រទេស។

នៅទីក្រុងអាថែន(Athens) ប្រជាជននៅជាយក្រុងភាគខាងជើង និងខាងត្បូងជាច្រើន បានភ្ញាក់ឡើងឃើញមានភ្លៀងធ្លាក់ខ្លាំង ដែលបានជន់លិចលំនៅឋានរាប់សិបខ្នង និងបានហូរនាំយករថយន្តជាច្រើនគ្រឿង។

អង្គភាពពន្លត់អគ្គីភ័យ បានទទួលការហៅទូរស័ព្ទយ៉ាងតិច៤០ដង ដើម្បីបូមទឹកនិងយកដើមឈើដែលបានបាក់រលំ ចេញពីផ្លូវ។

ពហុកីឡដ្ឋានសន្តិភាព និងមិត្តភាព នៅតំបន់មាត់សមុទ្រភាគខាងត្បូងរដ្ឋធានីប្រទេសក្រិក នៅជិតកំពង់ផែ Piraeus ក៏ត្រូវបានជន់លិច ហើយអាជ្ញាធរកំពុងតែវាយតម្លៃពីការខូចខាត។ ផ្លូវទៅកាន់ភ្នំ Parnitha នៅជាយក្រុងភាគខាងជើង ចរាចរណ៍ត្រូវបានបិទដោយសារតែមានព្រិលធ្លាក់។

នៅប្រទេសក្រិកភាគកណ្តាល ការកកស្ទះចរាចរណ៍មានចម្ងាយរហូតដល់៥គីឡូម៉ែត្រ នៅជើងភ្នំ Parnassus ខណៈអ្នកឈប់សម្រាកជាច្រើន ព្យាយាមដើម្បីបានទៅដល់រមណីយដ្ឋានជិះស្គី។


នៅលើកោះ Evia ក្បែរទីក្រុង Athens ភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្នែកខ្លះនៃបណ្តាញផ្លូវ ហើយអាជ្ញាធរនៅតែមានការប្រុងប្រយ័ត្ន ខណៈទឹកទន្លេចាប់ផ្តើមហក់ឡើង។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        259
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        301
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        280

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm