ប្រធានUN ថ្កោលទោស «ការកើនឡើងភាពតានតឹង» រវាងក្រុមហ៊ួទីនៅយេម៉ែន និងអ៊ីស្រាអែល

2024/12/27 11:17:40 pm        52

ប្រមុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសការកើនឡើងនៃអរិភាពរវាងក្រុមឧទ្ទាមហ៊ួទីនៅប្រទេសយេម៉ែន និងអ៊ីស្រាអែល ដោយហៅការវាយប្រហារលើអាកាសយានដ្ឋាន Sanaa ថា គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។

អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោកអគ្គលេខាធិការ បានថ្កោលទោសការកើនឡើងភាពតានតឹងរវាងប្រទេសយេម៉ែន និងអ៊ីស្រាអែល។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍លើអាកាសយានដ្ឋានអន្តរជាតិ Sana'a កំពង់ផែសមុទ្រក្រហម និងស្ថានីយថាមពល ក្នុងប្រទេសយេម៉ែន គឺគួរឲ្យព្រួយបារម្ភជាពិសេស»។  

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបំផ្លាញអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុង Sanaa និងគោលដៅផ្សេងទៀត ក្នុងប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមឧទ្ទាមហ៊ួទី បានរាយការណ៍ថា មនុស្សចំនួន ៦នាក់ បានស្លាប់។

ការវាយប្រហារនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីក្រុមហ៊ួទី បានបាញ់មីស៊ីលមួយគ្រាប់ និងយានដ្រូនចំនួនពីរគ្រឿង ទៅលើអ៊ីស្រាអែល។

ប្រធានអង្គការសុខភាពពិភពលោកលោក តេដ្រូស អាហាណុម ហ្គឺប្រ៊ីយេស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកកំពុងនៅឯអាកាសយានដ្ឋាន ក្នុងអំឡុងពេលវាយប្រហារនោះ ដោយអង្គការសហប្រជាជាតិ បាននិយាយថា សមាជិកម្នាក់នៃអាកាសយានិករបស់ខ្លួន បានរងរបួស។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm