តម្លៃប្រេងឥន្ធនៈឡើងថ្លៃ ធ្វើឱ្យប្រជាពលរដ្ឋមានចំណូលទាបព្រួយបារម្ភលើការចំណាយប្រចាំថ្ងៃ

2021/11/02 02:28:34 pm        446

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួន បានត្អូញត្អែរពីប្រាក់ចំណូលថយចុះ ជាពិសេសក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ខណៈដែលតម្លៃប្រេងឥន្ធនៈនៅតែហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ដែលធ្វើឲ្យប៉ះពាល់ និងធ្វើឱ្យចំណាយប្រចាំថ្ងៃកើនឡើង។

ការត្អូញត្អែររបស់ប្រជាពលរដ្ឋ គឺក្រោយតម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយ​នានា​ចាប់ពីថ្ងៃទី១ ដល់១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានការកើនឡើង ដោយប្រេងសាំងធម្មតាថ្លៃ ៤ ៥៥០រៀល ក្នុង១លីត្រ។ និងប្រេងម៉ាស៊ូតថ្លៃ ៤ ១០០រៀល ក្នុង១លីត្រ។ ​ដោយឡែក ប្រេងសាំងស៊ុបពែរកើនដល់ ៥ ០៥០រៀល ក្នុង១លីត្រ។

ពលរដ្ឋប្រកបរបរផ្នែកដឹកជញ្ជូន កញ្ញា សុខ សុភ័ក្រ្ត បាននិយាយថា តម្លៃដឹកជញ្ជូន​សព្វថ្ងៃនេះ​រក្សា​នៅដដែល ទោះ​​បី​​ជាតម្លៃប្រេងឡើងថ្លៃ ឬចុះថ្លៃក៏ដោយ។ ​កញ្ញា​បានឲ្យដឹងទៀតថា ការ​ចំណាយទៅលើថ្លៃចាក់ប្រេង ជាមធ្យម២ ឬ៣​ថ្ងៃ​ម្តង ដោយក្នុងមួយលើក​ចំណាយ​ប្រាក់​ប្រមាណជិត ២ម៉ឺនរៀល។

អ្នកប្រកបរបររត់ម៉ូតូកង់បី (past app) មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល​​​ បាន​និយាយថា រាល់​ពេល​ប្រេងសាំងឡើងថ្លៃ​ តម្លៃហ្គាសក៏ឡើងតាមនឹងដូចគ្នា។​ លោកបន្តថា តម្លៃហ្គាស៣ខែមុន ក្នុង១លីត្រតម្លៃតែជាង ១ពាន់​រៀល ប៉ុន្តែពេលនេះ​កើនដល់ជិត ៣ពាន់រៀល ក្នុង១លីត្រ ខណៈដែលសព្វថ្ងៃនេះ ​ប្រាក់ចំណូលរកបាន​គិត​ជា​មធ្យម​រក​បានប្រមាណ ២ ទៅ៣ម៉ឺនរៀល និងពេលខ្លះគ្មានភ្ញៀវក៏មាន។

ជុំវិញតម្លៃប្រេងឥន្ទនៈឡើងថ្លៃនេះ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម បានបញ្ជាក់ប្រាប់ទូរទស្សន៍ព័ត៌មាន​ ប៊ីធីវី នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា​ រដ្ឋពិបាកមិនអាចគ្រប់គ្រង​ ថ្លៃ​ប្រេង​ឥន្ធនៈនេះទេ គឺតម្លៃកំណត់ដោយ​ទីផ្សារអន្តរជាតិន ព្រោះកម្ពុជាមិនមែនជាប្រទេសផលិតប្រេងទេ ។

សូមបញ្ជាក់ថា កម្ពុជា បច្ចុប្បន្ន ប្រទេសកម្ពុជា បាននាំចូលប្រេងឥន្ទនៈ​ និងឧស្ម័ន ​ពីក្រៅប្រទេស ដូចជា វៀត​ណាម ថៃ និងសឹង្ហបុរី។ តួលេខឆ្នាំពីក្រសួងរ៉ែ និងថាមពល កាលពីឆ្នាំ២០១៩ កម្ពុជា នាំចូលប្រេងឥន្ទនៈ ​ប្រមាណ ២,៥​លាន​តោន កើនឡើង ​១០ ភាគរយ ធៀបនឹងឆ្នាំ២០១៨៕

 អត្ថបទ ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm