លោក ពូទីន៖ ការសម្រេចគោលដៅប្រតិបត្តិការយោធាទាំងអស់ គឺជាអាទិភាពចម្បាំងរបស់រុស្ស៊ី នៅឆ្នាំ ២០២៥

2024/12/27 11:34:20 pm        98

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី នឹងបន្តសម្រេចបាននូវគោលដៅទាំងអស់នៃប្រតិបត្តិការយោធាពិសេសរបស់ខ្លួន នៅអ៊ុយក្រែន ក្នុងឆ្នាំ ២០២៥ ដោយហៅវាថា ជាកិច្ចការលេខមួយ។

លោក ពូទីន បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនៃក្រុមប្រឹក្សាសេដ្ឋកិច្ចកំពូលអឺរ៉ុបអាស៊ី នៅតំបន់ Leningrad នៃប្រទេសរុស្ស៊ីថា៖ ជាការពិតណាស់ យើងសន្មតថា យើងនឹងដោះស្រាយរាល់គោលដៅនៃប្រតិបត្តិការយោធាពិសេស។ ជាទូទៅ នេះគឺជាកិច្ចការលេខមួយ។ យើងនឹងគាំទ្រប្រជាជនរបស់    យើង។ ឥឡូវនេះ យើងកំពុងនិយាយ ហើយពួកគេកំពុងប្រយុទ្ធ នៅពេលនេះ» ។ 

មេដឹកនាំរុស្ស៊ីរូបនេះ បាននិយាយដោយឆ្លើយសំណួរអំពីការបញ្ចប់ជម្លោះអ៊ុយក្រែន នៅឆ្នាំ ២០២៥ ថា៖« យើងក៏កំពុងព្យាយាមបញ្ចប់ជម្លោះនៅអ៊ុយក្រែន ផងដែរ»។

លោក ពូទីន បានអះអាងដែរថា រុស្ស៊ីអាចប្រើប្រព័ន្ធមីស៊ីល Oreshnik ប្រសិនបើចាំបាច់ ប៉ុន្តែបានសង្កត់ធ្ងន់ថា ការសម្រេចចិត្ត នឹងមិនប្រញាប់ប្រញាល់ទេ ពីព្រោះពួកវាមានថាមពលខ្លាំងក្លា និងផលិតឡើង ដើម្បីដោះស្រាយបញ្ហាជាក់លាក់។

លោកប្រធានាធិបតីរុស្ស៊ី បានបន្ថែមថា បច្ចុប្បន្ន រុស្ស៊ីមានប្រព័ន្ធមីស៊ីល Oreshnik មួយចំនួន បើទោះបីជា «មិនច្រើន»ក៏ពិតមែន ប៉ុន្តែបានចាប់ផ្តើមដំណើរការផលិតរួចហើយ ដើម្បីធានាបាននូវ«បរិមាណគ្រប់គ្រាន់»។

អត្ថបទដែលទាក់ទង

ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm       
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        18
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm