ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​ប្រកាស​ចែក​ផ្លូវ​ជាមួយ​កីឡាករ ​៨​រូប​ក្រោយ​លី​គ​កំពូល​កម្ពុជា​បញ្ចប់​

2021/04/27 09:59:58 am        77

​បាល់ទាត់៖ ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០២០ ក្លិប​​អង្គ​រថា​យ​ហ្គឺ​រ​បាន​ចែក​ផ្លូវ​ជាមួយ​កីឡាករ​ចំនួន ៨​រូប​ដោយ​ក្នុង​នៅ​មាន​កីឡាករ​សញ្ជាតិ​ជប៉ុន​ ២​រូប និង​ខ្មែរ​ ៦​រូប​។​ បើ​តាម​ប្រភព​ជិតស្និទ្ធ​ពី​ក្លិប​បាន​ឲ្យ​ដឹង​ជាបឋម​ថា ការសម្រេចចិត្ត​ចែក​ផ្លូវ​គ្នា​រវាង​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ជាមួយ​កីឡាករ​ទាំង ០៨​រូបដោយសារតែ​ពួកគេ​ផុត​កុងត្រា​ត្រឹម​រដូវ​កាល​ឆ្នាំ​២០២០​នេះ ខណៈ​ដែលក្លិប​មិនបាន​បន្ត​កុងត្រា​ទៀត​នោះ​ទេ ស្រប​ពេល​ដែល​ក្លិប​ក៏​រង​នូវ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ដោយសារ​វិបត្តិ​កូ​វិដ​១៩​ កន្លងទៅ​។


​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា កីឡាករ​ដែល​នឹង​ចាក​ចេញពី​ក្លិប​រួមមាន៖ កីឡាករ Joichiro Sugiyama ខ្សែបម្រើ​បាន​ចុះ​កុងត្រា​ចូលរួម​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រកាលពី​ខែ​មិថុនា ឆ្នាំ​២០១៨, កីឡាករ Yudai Ogawa ចូលរួម​ជាមួយ​ក្លិប​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩, កីឡាករ ពេជ្រ សុវណ្ណ​ខេ​ម​រិ​ន្ទ្រ​, កីឡាករ សឹង ណា​រិ​ទ្ធិ, អ្នកចាំទី សំ ពៅ, កីឡាករ ហម បញ្ញា​​, កីឡាករ លី អា​លី​ហ្វី​ន​​ និង​កីឡាករ ឆុំ ភី​សា។​ ​គួរ​ដឹង​ដែរ​ថា ក្រោយ​បញ្ចប់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០២០ កាល​ពី​ពេល​ថ្មីៗ​នេះ អង្គ​រថា​យ​ហ្គឺ​រស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់លើ​គេ ​ក្នុងចំណោម​ក្រុម​ទាំង​៧​ ខាងក្រោម ដោយ​នាំ​មុនគិរីវង់​សុខ​សែន​ជ័យ នគរបាល​ជាតិ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត សូល​ទី​ឡូ​អង្គរ និង​អគ្គិសនី​កម្ពុជា ខណៈ​យុវជន​បាទីត្រូវ​បាន​កាត់ចេញ​៕


អត្ថបទ៖ ប៊ុនធឿន



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm