រដ្ឋមន្ត្រីការពារជាតិវៀតណាម គាំទ្រដល់ការពង្រឹងភាពជាដៃគូជាមួយប្រទេសរុស្ស៊ី

2024/12/28 01:14:16 am        95

រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំឡុងដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោកឧត្តមសេនីយ៍ឯក Alexander Fomin ថា ប្រទេសវៀតណាម ប្តេជ្ញាពង្រឹង និងអភិវឌ្ឍន៍បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មានកងទ័ព Quan Doi Nhan Dan។ 

លោករដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានសង្កត់ធ្ងន់ថា ប្រជាជនវៀតណាម និងកងទ័ពប្រជាជនវៀតណាម «ជានិច្ចកាលវាយតម្លៃខ្ពស់ និងអរគុណចំពោះការគាំទ្រ និងជំនួយដ៏ធំធេងដែលរុស្ស៊ីផ្តល់ឲ្យក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកឯករាជ្យជាតិ និងការបង្រួបបង្រួមជាតិ ក៏ដូចជាក្នុងការការពារមាតុភូមិ និងការកសាងឡើងវិញ។ 

ភាគីទាំងពីរ បានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងវៀតណាម-រុស្ស៊ី។ យោងលោកនាយឧត្តមសេនីយកងទ័ពវៀតណាមបានឲ្យដឹង ប្រជាជាតិទាំងពីរ នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងមិត្តភាពប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ក្រោមច្បាប់អន្តរជាតិ។ កាសែតនេះ បានរាយការណ៍ថា ការធ្វើបែបនេះ នឹងបង្កើនប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ ព្រមទាំងពង្រឹង ពង្រីក និងធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងកងកម្លាំងប្រដាប់អាវុធវៀតណាម និងរុស្ស៊ី ឆ្ពោះទៅមុខ។

រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានកោតសរសើរចំពោះលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិវៀតណាម-រុស្ស៊ីលើកទី៧ ដែលបានប្រព្រឹត្តទៅ នៅទីក្រុងហាណូយ ជាមួយលោក Fomin និងសមភាគីវៀតណាម គឺលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien។ ពួកគេបានរាយការណ៍ថា បានចូលរួមក្នុងការផ្លាស់ប្តូរទស្សនៈបើកចំហលើបញ្ហាសកល និងតំបន់ដែលមានការព្រួយបារម្ភទៅវិញទៅមក វាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិសម្រាប់ឆ្នាំបច្ចុប្បន្ន និងកំណត់អាទិភាពសម្រាប់រយៈពេលខាងមុខ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        97
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm