ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «ទាំងអស់គ្នា ដើម្បីអនាគតសុខភាពប្រសើរឡើង៖ បានពីលទ្ធផលឆ្នាំចាស់ ឈានទៅរកកាលានុវត្តភាពសម្រាប់ឆ្នាំថ្មី ២០២៥!»

2024/12/28 01:14:48 am        121

ភ្នំពេញ ÷ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៅតាមនាយកដ្ឋាន នៃទីស្តីការក្រសួងសុខាភិបាល ក្នុងគោលបំណងជូនពរឆ្នាំថ្មី ឆ្នាំសកល ២០២៥ ខាងមុខនេះ, នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចការងារបានយ៉ាងល្អប្រសើរ លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ដែលសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ និងត្រូវបន្តផែនការការងារនាឆ្នាំថ្មី ឬឆ្នាំបន្តបន្ទាប់ ឱ្យកាន់តែប្រសើរបន្ថែមទៀត។ ក្នុងនោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើដល់មន្ត្រីរាជការដែលមានបទពិសោធន៍ការងារយូរឆ្នាំ សូមចូលរួមចែករំលែកនូវបទពិសោធន៍ល្អៗ ដល់អ្នកជំនាន់ក្រោយឱ្យបានទូលំទូលាយ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលទាំងអស់ ក្នុងការយកទៅអនុវត្ត៖

- ខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងការតាំងចិត្តខ្ពស់ គឺជាឆ្អឹងខ្នងនៃភាពជោគជ័យយើងនឹងសម្រេចបាននាពេលនេះ និងពេលខាងមុខ

- លើកទឹកចិត្តដល់មន្រ្តីរាជការទាំងអស់ ត្រូវផ្តោតសំខាន់លើការលើកកម្ពស់សុខុមាសភាព ដែលជាអាទិភាពខ្ពស់របស់សុខាភិបាល

- បង្កើតជាឱកាស និងកាលានុវត្តភាព ក្នុងការខិតខំសម្រេចឱ្យបានប្រសើរឡើង និងជោគជ័យសម្រាប់ប្រទេស

- គាំទ្រ និងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ ត្រូវមានសាមគ្គីភាព ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក យកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យមានការរីកចម្រើន។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៥ ខាងមុខនេះ សូមមានសុខភាពល្អ កម្លាំងកាយមាំមួន ប្រាជ្ញាវាងវៃ និងជោគជ័យគ្រប់ភារកិច្ចការងារ។

ក្នុងនោះដែរ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃនាយកដ្ឋាននីមួយៗ បានសំដែងនូវទឹកចិត្តសប្បាយរីករាយ និងមានមតិចំណាប់អារម្មណ៍ដឹងគុណដល់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្នុងការដឹកនាំចែករំលែកបទពិសោធន៍ ក្នុងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំរៀងរាល់សប្តាហ៍នៃថ្ងៃអង្គារ និងគ្រប់ឱកាសនៃការជួបជុំដែលធ្វើឱ្យការងារដឹកនាំ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ប្រកបដោយស្មារតីបុរេសកម្ម សាមគ្គីភាព ភាពស្និតស្នាល មានគោលដៅច្បាស់លាស់ក្នុងការអនុវត្ត ដែលទទួលបានលទ្ធផលជោគជ័យជាច្រើនបន្តបន្ទាប់មក។ មន្រ្តីរាជការនៅតាមនាយកដ្ឋាន ខ្លះក៏បានតែងបទចម្រៀង និងខ្លះច្រៀងចំរៀងរួមគ្នា បង្ហាញពីភាពរីករាយ សាមគ្គីភាពគ្នា ក្តីស្រលាញ់ស្មោះស្ម័គ្រ និងថ្លែងអំណរគុណដល់ការដឹកនាំប្រកបដោយទឹកចិត្តមុះមុតរបស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ផងដែរ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        202
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm