FSB៖ ពលរដ្ឋអាមេរិកជាប់ពន្ធនាគារ ១៥ឆ្នាំ នៅរុស្ស៊ី បានធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់បច្ចេកវិទ្យាខាងជីវសាស្រ្ត

2024/12/28 02:45:00 am        126


សេវាសន្តិសុខ FSB របស់រុស្ស៊ី នៅថ្ងៃសុក្រ (ទី២៧ ខែធ្នូ) នេះ បានប្រាប់ឲ្យដឹងថា លោក Eugene Spector ជាពលរដ្ឋអាមេរិកដែលត្រូវជាប់ពន្ធនាគារសរុបចំនួន ១៥ឆ្នាំ ក្នុងសប្តាហ៍នេះ បន្ទាប់ពីតុលាការក្រុងមូស្គូបានកាត់ទោសរូបលោកពីបទចារកម្មនោះ ត្រូវបានរកឃើញថា មានទោសពីបទបញ្ជូនព័ត៌មានសម្ងាត់ពីបច្ចេកវិទ្យាខាងជីវសាស្ត្រទៅសហរដ្ឋអាមេរិក។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះថា លោក Spector ដែលកើតនៅរុស្ស៊ី ហើយបន្ទាប់មកបានផ្លាស់ទៅសហរដ្ឋអាមេរិកនោះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៣ឆ្នាំ ពីបទធ្វើចារកម្ម។ ទោសនេះត្រូវបានបន្ថែមពីលើការផ្ដន្ទាទោសពីបទផ្ដល់សំណូកដែលមានស្រាប់ ទើបធ្វើឲ្យលោកត្រូវមានរយៈពេលជាប់ពន្ធនាគារថ្មី ១៥ឆ្នាំ នៅឯមន្ទីរឃុំឃាំងព្រហ្មទណ្ឌ ដែលមានការយាមផ្នែកសន្តិសុខកម្រិតខ្ពស់បំផុត។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមិនបានរៀបរាប់ឲ្យដឹង ជុំវិញថា តើលោក Spector បានផ្ដល់ចម្លើយតទល់នឹងការចោទប្រកាន់លើរូបលោក នៅក្នុងដំណើរការកាត់ក្ដីដោយបិទទ្វារនេះយ៉ាងដូចម្ដេចនោះទេ។ ព័ត៌មានលម្អិតនៃសំណុំរឿងចារកម្មប្រឆាំងនឹងរូបលោក ក៏មិនត្រូវបានបង្ហាញជាសាធារណៈនោះដែរ នាពេលនេះ។ ប៉ុន្តែ FSB ដែលជាទីភ្នាក់ងារតពី KGB សម័យសូវៀត បានឲ្យដឹងនៅថ្ងៃសុក្រនេះថា លោក Spector បានដើរតួនាទីតំណាងឲ្យមន្ទីរបញ្ចកោណ៕

អត្ថបទដែលទាក់ទង

កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍
2026/07/24 07:50:27 pm        3
UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm        13
ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm