វ​.​ស​.​ស បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ លើ​ទីតាំង​មាន​ហានិភ័យ​ខ្ពស់ បាន​ចំនួន ២២៤កន្លែង​

2021/11/03 12:19:14 am        452

ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល (​វ​.​ស​.​ស​) បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ សរុប​បាន​ចំនួន ២២៤ ទីតាំង នៅលើ​ផ្ទៃក្រឡា​ប្រមាណ ៣លាន​ម៉ែត្រការ៉េ ស្ថិតនៅ​ទីតាំង​ដែលមាន​ហានិភ័យ​ខ្ពស់ ដែល​នឹង​អាច​កើតមាន​ការឆ្លង​ជំងឺ​កូ​វីដ​-១៩។​

​​ឯកឧត្តម កឹម​រ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល (​វ​.​ស​.​ស​) លើកឡើង​នៅក្នុង​ពិធី​សំណេះសំណាល ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល នៅ​ថ្ងៃទី១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​ថា ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល គឺជា​អង្គភាព​សម្រប​សម្រួលកា​រងារ​សង្គម​ស៊ីវិល​នៅ​កម្ពុជា តែងតែ​កៀរគរ​នូវ​ជំនួយ​សប្បុរសធម៌​ និង​មនុស្សធម៌​នានា តាមរយៈ​ដៃគូ​សង្គម​ស៊ីវិល​ទាំង​ជាតិ និង​ទាំង​អន្តរជាតិ ក្នុងការ​ចូលរួម​លើកកម្ពស់​ជីវភាព​រស់​នៅ និង​បំពេញ​នូវ​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាជន​កម្ពុជា ក្នុង​ស្មារតី​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​​​ឯកឧត្តម បន្តថា ជាក់ស្តែង​ស្ថិតនៅក្នុង​ការរីក​រាល​ជំងឺ​កូ​វីដ ១៩ នេះ ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល (​វ​.​ស​.​ស​) បានផ្តើម​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​កូ​វីដ​-១៩ ជុំ​ទី​៣ គឺ​បញ្ចប់​បេសកកម្ម​ដោយនៅ​ទូទាំងប្រទេស ក្នុងនោះ​ជា​លទ្ធផល វ​.​ស​.​ស បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ទីតាំង​សរុប​ចំនួន ២២៤ទីតាំង គិត​ជា​ផ្ទៃក្រឡា​ស្មើនឹង​ប្រមាណ ៣ លាន​ម៉ែត្រការ៉េ ចំពោះ​ទីតាំង​ដែល​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​ភាគច្រើន គឺជា​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល ផ្សារ សាលារៀន មន្ទីរពេទ្យ និង​ទីកន្លែង​សាធារណៈ​ផ្សេងទៀត ដែល​សុទ្ធតែជា​ទីតាំង​ដែលមាន​ហានិភ័យ​ខ្ពស់​ដែល​អាច​កើតមាន​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

​​ឯកឧត្តម កឹម​រ័ត្ន វិសិដ្ឋ បន្តថា ចំពោះ​បញ្ហា​នេះ (​វ​.​ស​.​ស​) តែងតែ​លើកទឹកចិត្ត​ដល់​អង្គការ​ដៃគូ​រទាំង ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ នៅក្នុង​ព្រោះ​រាជាណាចក្រ​កម្ពុជា គឺ​ឲ្យ​ពួគគាត់​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច ជាមួយ​រាជ​រដ្ឋា​ភិ​បាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ការពង្រឹង​ដល់​ការងារ​ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩ ជាដើម ។ នៅក្នុង​កម្មវិធី​នេះ (​វ​.​ស​.​ស​) បានផ្តល់​សម្ភារៈប្រើប្រាស់​ចាំបាច់​មួយចំនួន ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​រាជរដ្ឋាភិបាល ចែកជូន​តំណាង​អង្គការ​សង្គម​ស៊ីវិល​ផងដែរ​៕ អត្ថបទ​៖ ​រ៉ា​ឌី​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm