កាកបាទក្រហមកម្ពុជាផ្តល់អំណោយ និងអាហារលើកទី៣ ដល់សមាគមវិទ្យុ និងទូរទស្សន៍​អនឡាញ​សំឡេងជនពិការភ្នែក

2024/12/28 09:04:21 pm        1.0 K

ដើម្បីចូលរួមអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ២៩ធ្នូ និងក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ​សកល​២០២៥​ផង​នោះ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់​ជា​ព្រះប្រធាន​កិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានអញ្ជើញជួបសំណេះសំណាល រៀបចំអាហារមួយពេល និងផ្តល់អំណោយមនុស្សធម៌ជាលើកទី៣ ជូនដល់ជនមានពិការភាពចំនួន៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB) FM94.70MHz ដែលមានការិយាល័យកណ្តាលស្ថិតនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ការចុះសំណេះសំណាល ផ្ដល់អំណោយមនុស្សធម៌ និងរៀបចំអាហារនេះ បានធ្វើឡើងក្រោមវត្ដមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខធិការរងស្តីទី កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ក្នុងឱកាសនេះដែរលោកជំទាវអគ្គលេខធិការរងស្តីទីបានថ្លែងថា៖ នៅថ្ងៃទី២៩ ខែធ្នូ ២០២៤នេះ គឺខួបលើកទី២៦ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នៃនយោបាយ ឈ្នះ-ឈ្នះ និងក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៥ផងនោះ ក្រុមការងារកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌ ជួយសម្រាលបន្ទុក នៃភាពខ្វះខាតរបស់ សមាគមវិទ្យុ និងទូរទស្សន៍អនឡាញ សំឡេងជនពិការ។ លោកជំទាវបន្ដថា ការផ្ដល់អំណោយ អាហារ និងថវិកា ជូនដល់សមាគមខាងលើនេះ គឺជាលើកទី៣ហើយ តាមការស្នើសុំរបស់សមាគមផ្ទាល់ ដោយក្នុងមួយឆ្នាំចំនួនពីរដង។

ឆ្លៀតក្នុងឱកាសនេះដែលលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខធិការរងស្តីទី កាកបាទក្រហមកម្ពុជា ក៏បានផ្តាំផ្ញើ ដល់សមាជិក នៅក្នុងសមាគមទាំងអស់ថែរក្សាសុខភាពឱ្យបានល្អ ព្រោះរដូវនេះជារដូវរងាយ វាងាយនឹងកើតជំងឺផ្តាសសាយ និងត្រូវថែរក្សាសុខភាពតាមរយៈការហូបស្អាត ផឹកស្អាត ការរស់នៅមានអនាម័យ ពិសេសការពារនូវជំងឺមិនឆ្លងនានារួមមាន៖ ជំងឺមហារីក ជម្ងឺទឹកនោមផ្អែម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃនិងជំងឺបេះដូងសរសៃឈាម ដែលកំពុងកើតឡើងគួរឲ្យព្រួយបារម្ភ។

ឯកឧត្តម សែម សំណាង អគ្គនាយកសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបន្តរហូតដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែជួយឧបត្ថមគាំទ្រដល់ សមាគមតាំងពីដើមរៀងមក។ ឯកឧត្តមបានឱ្យដឹងថា ការបង្កើតសមាគមវិទ្យុ និងទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែកនេះឡើង គឺចង់ឱ្យជនពិការទាំងអស់បានបញ្ចេញសមត្ថភាព ក្នុងការរស់នៅក្នុងសង្គមប្រកបដោយសន្ដិភាព ក្ដីសង្ឃឹម វិបុលភាព មោទនភាពជីវិត និងការចូលរួមអភិវឌ្ឍសង្គមជាតិ។លើសពីនោះឯកឧត្តមចង់ជំរុញលើកទឹកចិត្ដដល់ជនពិការទាំងអស់មានការតស៊ូ មានក្ដីសង្ឃឹម និងមានមោទនភាពជីវិត ព្រមទាំងចូលរួមចំណែកក្នុងការ អប់រំបណ្ដុះបណ្ដាល បង្កើតជំនាញវិជ្ជាជីវៈផ្សេងៗ ដល់ជនពិការទាំងអស់។

សូមបញ្ជាក់ថា សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក មានសមាជិក៩០នាក់ ដោយបច្ចុប្បន្នមានអគារទីស្នាក់ការថ្មីផ្ទាល់ខ្លួន កំពុងសាងសង់ជិតរួចរាល់ ស្ថិតនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមានសាខាខេត្តបាត់ដំបង បន្ទាយមានជ័យ ខេត្តកំពង់ចាម ដែលត្រូវបានទទួលការឧបត្ថម្ភទាំងស្រុងពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ដោយមើលឃើញពីសេចក្តីត្រូវការចំពោះមុខ និងក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៥ផងនោះ ទើបសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ការឧបត្ថម្ភជូននាពេលនេះ ដែលអំណោយរួមមាន៖ អង្ករ២តោន, មី២០កេស, ត្រីខ៥កេស, ទឹកត្រី១០យួ, ទឹកស៊ីអ៊ីវ១០យួ, ទឹកបរិសុទ្ធ១០កេស, ភេសជ្ជៈ១០កេស, ស្ករស២៥គីឡូក្រាម, និងថវិកា៥លានរៀល៕ អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        132
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm