បឹង Wular ដែលជាបឹងទឹកសាបដ៏ធំបំផុតមួយរបស់អាស៊ី នៅតំបន់កាស្មៀរឥណ្ឌា បានកកមួយផ្នែក កាលពីថ្ងៃសុក្រ (២៧ ធ្នូ) ដោយសាររលកត្រជាក់ បានរួបរឹតបឹង នៅក្នុងតំបន់ហិម៉ាឡៃនេះ។
បឹងនេះ ត្រូវបានមើលឃើញពីតំបន់ភ្នំហិម៉ាឡៃយ៉ា ហើយល្បីល្បាញដោយសារទឹកជ្រៅ និងទឹកសាបរបស់វា។ បឹងនេះ គឺស្ថិតនៅចម្ងាយ ៣៤គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានីរដូវក្តៅនេះ។ ទិន្នន័យរបស់នាយកដ្ឋានអាកាសធាតុ បានបង្ហាញថា សីតុណ្ហភាព បានធ្លាក់ចុះដល់ ៣,២ អង្សាសេ នៅទីក្រុង Srinagar។
ទូកជាច្រើនគ្រឿង នៅជាប់ក្នុងទឹកទឹកកក ខណៈដែលប្រជាជននៅក្បែរនោះ ពឹងផ្អែកលើបឹងសម្រាប់ការនេសាទ ធ្វើកសិកម្ម និងធនធានផ្សេងៗ បានបន្តរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
ដោយមានទីតាំងស្ថិតនៅក្នុងតំបន់ត្រូពិច ប្រទេសឥណ្ឌាភាគច្រើន ឃើញរដូវក្តៅក្តៅខ្លាំង និងរដូវត្រជាក់ ខ្លាំង។

