កម្ពុជា​សម្រេច​ជោគជ័យ​លើ​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ នៅមុន​ផែនការ​កំណត់​

2021/11/02 06:41:56 pm        317

ភ្នំពេញ៖ នៅ​ថ្ងៃទី​២ ​ខែ​វិច្ឆិកា​នេះ គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​_១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស បាន​នាំ​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូន​ដល់​បុគ្គល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​លេខ​រៀង​ទី​១០​លាន ស្ថិតនៅ​ខេត្តសៀមរាប​។​

​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គ​ណះ​កម្ម​ការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ដែល​ហៅ​កាត់ គ​.​វ​.​ក​.១៩ នៅ​ថ្ងៃទី​០២​ខែវិច្ឆិកា​នេះ បាន​នាំ​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​ថ​វិកា​ចំនួន​១០​លាន​រៀង និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួនទៀត ជូន​ទៅដល់​បុគ្គល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូ​វីដ​-19 លេខ​រៀង​ទី​១០​លាន គឺ​ស្ត្រី​ឈ្មោះ សុខ ផាន់ អាយុ​៨៩​ឆ្នាំ​រស់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​នៅក្នុង​ឱកាស​នោះ​ ស្ត្រី​វ័យ​ជិត ៩០ ឆ្នាំ​រូបនេះ បានឱ្យដឹង​ដែរ​ថា មូលហេតុ​ទៅ​ចាក់​វ៉ាក់សាំង​គឺ​ដើម្បី​កា រពារ​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-19 ដោយ​ជឿជាក់​លើ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។

គាត់​បន្តថា អំណោយ​ដែល​ទទួលបាន​នៅពេលនេះ គឺ​ទុក​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ និង​មួយចំណែក​ទៀត ទុក​សម្រាប់ធ្វើ​បុណ្យទាន​។​

​លោកជំទាវ​វេជ្ជ​ប​ណ្ឌី​ត ឱ វណ្ណឌី​ន បាន​មានប្រសាសន៍​ដែរ​ថា ក្រោម​ការគិតគូរ និង​យក​ចិ​ត្ដ​ទុកដាក់​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-19 សម្រេច​គោលដៅ​១០​លាន​នាក់​នៅត្រឹម​ថ្ងៃទី​៣១​ខែតុលា​កន្លងទៅនេះ សម្រេច​មុន​ផែនការ​ដែល​បានគ្រោង​ទុកជា​ច្រើន​ខែ​។

លើសពីនេះ លោកជំទាវ​ក៏បាន​បន្ត​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង សូម​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ការពារ​អាយុជីវិត និង​បន្ត​អនុវត្តន៍​វិធានកា​សុខាភិបាល​៣​ការពារ ៣​កុំ ឱ្យបាន​ខ្ជាប់ខ្ជួន​។​


​គិត​ត្រឹម​ថ្ងៃទី​០២​ខែវិច្ឆិកា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-19 ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស បានផ្តល់​អំណោយ​ជូន​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ា​ក់​សាំ ង​កូ​វីដ ចំនួន​១០​នាក់ ក្នុងចំណោម​មនុស្ស​១០​លាន​នាក់ ដែល​ស្ថិតនៅ​លេខ​រៀង​ទី​១​លាន ទី​២​លាន ទី​៣​លាន ទី​៤​លាន ទី​៥​លាន ទី​៦​លាន ទី​៧​លាន ទី​៨​លាន ទី​៩​លាន និង​ទី​១០​លាន​៕ ​អត្ថបទ​៖ ​ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm