សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជា​អធិបតីក្នុងពិធីប្រុងពលី បើកកម្មវិធីដារលាន ដាល់អំបុក​ឈ្នះឈ្នះ នៅក្រុងរុនតាឯកតេជោសែន

2024/12/28 10:01:08 pm        573

នៅព្រឹកថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២៤នេះ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា និង ឯកឧត្តម​បណ្ឌិត សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសន្តិភាពកម្ពុជា បាន​អញ្ជើញ​ជា​អធិបតីពិធី​ប្រុងពលី កម្មវិធីដារលាន ដាល់អំបុកឈ្នះឈ្នះលើកទី៤ នៅក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប និងមាន​ការ​អញ្ជើញ​ចូល​រួម​ពី​អាជ្ញាធរ​ខេត្ត​ក្រុង​ និង​អ្នក​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ផង​ដែរ។ ពិធី​ដារលានដាល់អំបុកឈ្នះឈ្នះ នឹងរៀបចំឡើងនៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៤នេះ។

ក្រោយ​ពេលបញ្ចប់ពិធីប្រុងពាលី ឯកឧត្ដមបណ្ឌិត សួន សេរីរដ្ឋា មានប្រសាសន៍ថា ពិធីដារលាន ដាល់​អំបុកឈ្នះឈ្នះនេះ ធ្វើឡើងជាលើកទីបួន ដើម្បីអបអរវេទិកាសន្ដិភាព ដែល​បាន​ចាប់​កំណើតតាំ​ងពីឆ្នាំ២០២១ ដែលមកដល់ថ្ងៃទី២៩​ខែ​ធ្នូ​នេះ​មាន​រយៈ​ពេល​បួន​ឆ្នាំ។ ឯកឧត្ដម​បាន​បន្ដ​ថា ​កម្មវិធីដារលាន ដាល់អំបុកឈ្នៗ ជាពិធីមួយមិន​ត្រឹម​តែ​អបអរ​ថ្ងៃ​កំណើត​វេទិកា​សន្ដិភាព​នេះ​ទេ គឺធ្វើឡើងជាការផ្សព្វផ្សាយពីការកសាងសន្ដិភាព ពីគុណតម្លៃនៃ​សន្តិភាព​ និង​ផ្សព្វ​ផ្សាយ​ពី​កាតព្វ​កិច្ច​របស់ប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមការពារសន្តិភាព។បន្ថែមលើសពីនោះ ពិធីដារ​លាន​គឺ​ជាប្រពៃណីខ្មែរមានតាំងពីបុរាណកាលមកក្រោយពីប្រជាពលរដ្ឋបានប្រមូលផលស្រូវ ហើយ​ដាល់អំបុកឈ្នះឈ្នះគឺភ្ជាប់និងនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោហ៊ុន សែន អតីត​នាយករដ្ឋ​មន្ដ្រី ដែលបានសម្ដេចបានលបានលះបង់គ្រប់យ៉ាងដើម្បីរកសន្តិភាពជូនប្រទេសជាតិ ដូ​ច​នេះកម្មវិធីនេះ បានភ្ជាប់ប្រពីណៃនិងប្រវត្ដិសាស្ដ្រមរតកសន្ដិភាពសម្ដេចតេជោ។ឯកឧត្ដមថា កម្មវិធីនេះ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន នឹងអញ្ជើញបញ្ជាន់ស្រូវជានិមិត្ដរូប និង​ដាល់​អំបុក ព្រមទាំងទស្សនាស្ដង់ពិព័រណ៌បន្លែត្រីសាច់ និងរាំវង់សន្ដិភាពផងដែរ។

កម្មវិធីដារលាន ដាល់អំបុកឈ្នះឈ្នះ នេះធ្វើឡើងជាលើកទី៤ ដែលលើក​ទី​១​ធ្វើ​នៅ​ខេត្ដ​កំព​ង់ឆ្នាំង លើកទី២នៅខេត្ដបន្ទាយមានជ័យ លើកទី៣នៅខេត្ដបាត់ដំបង និងលើកទី៤ នៅក្រុង​រុនតា​ឯកតេជោសែន ខេត្ដសៀមរាប។ឯកឧត្ដមបណ្ឌិត សួន សេរីរដ្ឋា បានបញ្ជាក់ថា កម្មវិធី​ធ្វើ​នៅក្រុង​រុនតាឯកតេជោសែននេះ ក៏ចង់បង្ហាញពីការអភិវឌ្ឍន៍រីកចំរើនរបស់ក្រុងនេះផងដែរ ដើម្បី​ឱ្យ​ក្រុម​អគតិនៃពួកប្រឆាំងជ្រុលនិយមបានឃើញ ព្រោះពួកគេតែង​តែចោ​ទ​ប្រកាន់ និង​មូល​បង្កាច់​រដ្ឋាភិបា​លថា យកប្រជាពលរដ្ឋមកទុកចោល។ ឯកឧត្ដមបន្ថែមថា ក្រុងរុនតាឯកតេជោសែននេះ មាន​ការ​អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាក់ស្ដែងសំណង់អគារ ផ្ទះប្រជាពលរដ្ឋ ជាពិសេស​ផ្សារ​ក្រុង​រុន​តាឯក​តេជោ​សែន មានភាពធំទូលាយជា​ង​គេក្នុ​ងចំ​ណោម​ផ្សារ​ក្នុង​ក្រុង​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        98
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm