បេសកជនUN សង្កត់ធ្ងន់លើការធ្លាក់ចុះផ្នែកមនុស្សធម៌ នៅក្នុងប្រទេសយេម៉ែន ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល

2024/12/28 10:09:38 pm        99

បន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារតាមអាកាសទៅលើគោលដៅជាច្រើនទាក់ទងនឹងចលនាហ៊ួទីដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ ក្នុងប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍ (២៦ ធ្នូ) មន្ត្រីជំនួយជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសយេម៉ែន លោក Julien Harneis បាននិយាយកាលពីថ្ងៃសុក្រ (២៧ ធ្នូ)ថា អាកាសយានដ្ឋាន Sanaa គឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលត្រូវបានប្រើប្រាស់ដោយបុគ្គលិកជំនួយអន្តរជាតិ ដើម្បីចូលទៅកាន់ភាគខាងជើងនៃប្រទេសយេម៉ែន ដោយព្រមានថា៖«ប្រសិនបើព្រលានយន្តហោះនោះ ត្រូវបានបិទ វានឹងធ្វើឲ្យប្រតិបត្តិការមនុស្សធម៌ជាប់គាំង»។ 

លោកបានប្រាប់អ្នកយកព័ត៌មានថា៖«ភាគីនៃជម្លោះមានកាតព្វកិច្ចដើម្បីធានាថា ពួកគេមិនធ្វើការវាយប្រហារលើគោលដៅស៊ីវិល» ។ «យើងមិនចាំបាច់បញ្ជាក់ថា យើងជាជនស៊ីវិលទេ។ ពួកគេត្រូវតែបង្ហាញថា ពួកគេកំពុងវាយប្រហារគោលដៅយោធា។ អាកាសយានដ្ឋាន Sanaa មិនមែនជាគោលដៅយោធា ចាប់តាំងពីឆ្នាំ ២០១៦ មក»។

អង្គការសហប្រជាជាតិនិយាយថា ប្រជាជនយេម៉ែនជាងពាក់កណ្តាល  ប្រហែល ១៨លាននាក់ ត្រូវការជំនួយមនុស្សធម៌។ លោក Harneis បានប្រាប់អ្នកសារព័ត៌មានថា ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ១៩ លាននាក់ នៅឆ្នាំក្រោយ ដោយសារតែស្ថានភាពសេដ្ឋកិច្ច កាន់តែអាក្រក់ឡើង នៅក្នុងប្រទេសនេះ។

លោកក៏បាននិយាយផងដែរថា ការវាយប្រហារតាមអាកាសលើកំពង់ផែ Hodeidah មានការព្រួយបារម្ភជាពិសេស ដោយសារវា «ចាំបាច់ណាស់» ពីព្រោះប្រទេសយេម៉ែន បាននាំចូលប្រហែល ៨០% នៃស្បៀងអាហាររបស់ខ្លួន។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        259
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        301
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        280

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm