គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រសាំង ប្រកាសបញ្ចូលសមាជិកថ្មី ជិតបីរយនាក់

2024/12/28 10:38:47 pm        728

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី២៨ ខែធ្នូនេះ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជ​ន​កម្ពុជា​សរុប​ចំនួន ២៧៤នាក់ នៅឃុំតាំងក្រសាំង ក្រោមអធិបតីភាព ឯកឧត្តម ឈឹម សៅគី សមាជិក​គណៈកម្មាធិការ​កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាលចុះ​ជួយ​មូលដ្ឋាន ឃុំតាំងក្រសាំង។ ពិធីនេះ រៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំ​តាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

នៅក្នុង​អង្គ​ពិធីឯកឧត្តម ឈឹម សៅគី មានប្រសាសន៍ថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា និង​ឯកឧត្តម​ផ្ទាល់ សូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះបងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ ដែល​បាន​ស្ម័គ្រ​ចិត្ត​សុំ​ចូល​រួម​ជាសមាជិករបស់គណបក្សនាពេលនេះ។ ការសម្រេច​ចិត្តចូលរួម​ជា​សមាជិក​គណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមាន​មោទន​ភាព​ជាទីបំផុត ពីព្រោះ គណបក្សប្រជាជន​កម្ពុជា​ជា​គណបក្ស​មួយ​មាន​វ័យ​ចំណាស់​ជាង​គេ ​មានការគាំទ្រពី ប្រជាជនច្រើនជាងគេ មានធនធានមនុស្សច្រើនជាងគេ មានស្នាដៃ​យ៉ាង​ច្រើន​ក្នុងការអភិវឌ្ឍ និងការពារបូរណភាពទឹកដី។

ឯកឧត្តមបន្តថា គណបក្សប្រជាជន បានរក្សាខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិ របស់​ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិសេ្នហាជាតិ មាតុភូមិ ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីត​កាល ​ដើម្បីរួមកម្លាំងគ្នាការពារជាតិមាតុភូមិ ការពារសមិទ្ធផលនៃសង្គមជាតិ និងកសាង​ប្រទេស​កម្ពុជា​មួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ក្រៅ​ពី​នេះ ឯកឧត្តមបាន​អំពាវនាវ​ដល់​សមាជិកា​បក្ស​ទាំង​ចាស់​ទាំង​ថ្មី​ទាំង​អស់​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សាមគ្គី​ភាព គោរពស្រលាញ់គ្នា ស្រលាញ់គណបក្ស ស្រលាញ់ថ្នាក់ដឹកនាំបក្ស និងជឿជាក់ លើ​ថ្នាក់​ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិក​សន្តិភាព ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុ​ប្រធានគណបក្ស និងជា នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននឹងកំពុងខិតខំប្រឹង ដឹកនាំ​ប្រទេស​ឱ្យ​មាន​ការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ប្រកបដោយកិត្យានុភាពជាតិនៅលើឆាកអន្ដរជាតិ។

សមាជិកបក្សប្រជាជនកម្ពុជាថ្មី បានលើកឡើងថា ការសម្រេច​ចូលរួម​ជា​សមាជិក​របស់​គណបក្ស​ប្រជាជ​នក​ម្ពុជា ដោយមើលពីការដឹកនាំរបស់រាជរដ្ឋាភិបាលពីគណបក្សប្រជាជន នៅ​មូល​ដ្ឋាន​ឃុំ​តាំង​ក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍរីកច្រើន និងប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញ​បរិបូណ៌។ លើសពីនេះ ពួកគេបានប្តេជ្ញា គោរពតាមបទបញ្ជារបស់​គណបក្ស​ប្រជាជន​កម្ពុជា និងបង្ហាញ​អារម្មណ៍​រីករាយ​ដែល​បានចូលរួ​ម​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។

គួរបញ្ជាក់ដែរថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល តាមរយៈ​ការ​បោះឆ្នោ​ត​​ផ្តល់ទំនុកចិត្តពីប្រជាពលរដ្ឋច្រើនលើសលុប ក្នុងរយៈពេល៧អាណត្តិនេះ បានអ​ភិវឌ្ឍន៍​ប្រទេស​ជាតិ​ រីកចំរើនលើគ្រប់វិស័យ និងជាពិសេសពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ក្រោម​ម្លប់សុ​ខសន្តិភាពពេញបរិបូណ៍៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm